ការសិក្សានៅប្រទេសអូស្ត្រាលីផ្តល់ជូនសិស្ស-និស្សិតកម្ពុជាវិថីឆ្ពោះទៅកាន់ការអប់រំដែលមានគុណភាព ឱកាសការងារកាន់តែសម្បូរបែប និងការអភិវឌ្ឍខ្លួនផងដែរ។ ប្រទេសអូស្ត្រាលីមានលក្ខខណ្ឌល្អៗដូចជា អច្ឆរិយវត្ថុនៃធម្មជាតិ សត្វព្រៃដ៏កម្រ និងវប្បធម៌ដ៏ល្បីសុះសាយ។

ភាពអំណោយផលផ្នែកធម្មជាតិ៖

  • ឆ្នេរផ្កាថ្មដ៏លាតសន្ធឹង (The Great Barrier Reef)៖ ជាប្រជុំកោះផ្កាថ្មដ៏ល្វឹងល្វើយបំផុត នៅលើពិភពលោក។

សត្វព្រៃចម្លែកៗ៖

  • សត្វតំណាងប្រទេសអូស្ត្រាលីល្បីៗដូចជា សត្វកង់ហ្គូរូ និងសត្វKoalaជាដើម។

ទីតាំងប្រវត្តិសាស្ត្រល្បីៗ៖

  • រោងមហោស្រពស៊ីដនី៖ ជាស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញកម្រិតសាកល។

ភាពអំណោយផលផ្នែកវប្បធម៌៖

  • ទីក្រុងទំនើបៗ និងប្រកបដោយភាពរស់រវើកដូចជា ទីក្រុងស៊ីដនី និងទីក្រុងម៉ែលប៊ន។

គុណភាពជីវិត៖

  • ប្រទេសអូស្ត្រាលីជានិច្ចកាលជាប់ចំណាត់ថ្នាក់ល្អក្នុងចំណោមប្រទេសដែលមានគុណភាពជីវិតខ្ពស់ ដោយផ្តល់ជូនសេវាថែទាំសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គមយ៉ាងល្អដល់ប្រជាជន និងសិស្ស-និស្សិតដែលមករស់នៅ។ លើសពីនេះ អូស្ត្រាលីមានប្រជាជនរាក់ទាក់ និងចម្រុះជាតិសាសន៍ ដែលធ្វើឱ្យប្រជាជនគោរពស្រឡាញ់គ្នាទៅវិញទៅមក និងមានការផ្លាស់ប្តូរវប្បធម៌យ៉ាងជិតស្និទ្ធ។

ការចំណាយលើការសិក្សាដែលសមរម្យ៖

  • ជាទូទៅ សិស្ស-និស្សិតអន្តរជាតិអាចធ្វើការក្រៅម៉ោង ដើម្បីជួយសម្រាលការចំណាយលើជីវភាពរស់នៅ។

ឱកាសក្នុងការធ្វើអន្តោប្រវេសន៍៖

  • ទិដ្ឋាការធ្វើការងារក្រោយបញ្ចប់ការសិក្សា៖ សិស្ស-និស្សិតអន្តរជាតិដែលបញ្ចប់ការសិក្សាអាចមានសិទ្ធិទទួលបានទិដ្ឋាការធ្វើការក្រោយបញ្ចប់ការសិក្សា ដែលអនុញ្ញាតឱ្យពួកគេទទួលយកបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងប្រទេសអូស្ត្រាលី។

ជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារ៖

  • សាកលវិទ្យាល័យជាច្រើននៅអូស្ត្រាលីផ្តល់ជូននូវកម្មវិធីសិក្សាដែលបញ្ចូលជំនាញសំខាន់ៗ ហើយជាតម្រូវការរបស់ទីផ្សារការងារ និងផ្តល់ឱ្យសិស្ស-និស្សិតនូវជំនាញ និងបទពិសោធន៍អនុវត្តជាក់ស្តែងសម្រាប់ការងារ និងជីវិត។