

ចក្រភពអង់គ្លេសល្បីល្បាញដោយសារ៖
- check_circle ការអប់រំប្រកបដោយគុណភាព
- check_circle អក្សរសិល្ប៍ កំណាព្យ ល្ខោន និងស្ថាបត្យកម្ម
- check_circle ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុងនានាតាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ
- check_circle តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដូចជា Stonehenge, វិហារ Canterbury Cathedral, ប្រាសាទ Tower of London និងប្រាសាទ Warwick Castle


ចក្រភពអង់គ្លេសមានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រទេសដែលមានប្រព័ន្ធអប់រំនាំមុខគេ។ ក្រៅពីនេះ សិស្សវិទ្យាល័យនៅចក្រភពអង់គ្លេសសិក្សាតិចមុខវិជ្ជា តែសិក្សាស៊ីជម្រៅលើមុខវិជ្ជាទាំងនោះ។
មិនថាតាមរថភ្លើង ឬតាមយន្តហោះនោះទេ ការសិក្សានៅចក្រភពអង់គ្លេសអនុញ្ញាតឱ្យសិស្ស-និស្សិតអាចធ្វើដំណើរទៅកាន់ផ្នែកផ្សេងៗនៃតំបន់អឺរ៉ុបបានក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង ៣៩៥ ដែលផ្តល់វគ្គសិក្សាថ្នាក់បរិញ្ញាបត្ររហូតដល់ ៥០,០០០ មុខជំនាញ។ បច្ចុប្បន្ន មានសិស្ស-និស្សិតអន្តរជាតិជាង ៤០០,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស។
ចក្រភពអង់គ្លេសមានសារមន្ទីរ សិល្បៈពិព័រណ៍ ការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាយ៉ាងសម្បូរបែប។


ប្រភេទទិដ្ឋាការ (Visa) ដែលអ្នកត្រូវការគឺអាស្រ័យលើអាយុ និងប្រភេទនៃកម្មវិធីសិក្សាដែលអ្នកចង់រៀន។ ខាងក្រោមនេះជាប្រភេទទិដ្ឋាការសិក្សា និងការដាក់ពាក្យ ប៉ុន្តែសម្រាប់ព័ត៌មានបន្ថែម អ្នកគប្បីចូលទៅកាន់គេហទំព័រ GOV.UK។
ឯកសារតម្រូវ៖
- book_4 លិខិតទទួលឱ្យចូលរៀនពីសាកលវិទ្យាល័យ
- book_4 លិខិតបញ្ជាក់ពីការធានារ៉ាប់រងសុខភាព
- book_4 លិខិតបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (IELTS សម្រាប់ UKVI)
- book_4 លិខិតឆ្លងដែនដែលមានសុពលភាព
- book_4 លិខិតបញ្ជាក់លទ្ធភាពហិរញ្ញវត្ថុ
- book_4 តម្លៃសេវាពាក្យសុំទិដ្ឋាការ
- book_4 រូបថតទំហំពាក្យសុំលិខិតឆ្លងដែន
- book_4 លិខិតអនុញ្ញាតពីអាណាព្យាបាល (ប្រសិនបើអ្នកមានអាយុក្រោម ១៨ ឆ្នាំ)
- book_4 លិខិតពិនិត្យសុខភាពជំងឺរបេង (សម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនប៉ុណ្ណោះ)

ឯកសារតម្រូវ៖
- check លិខិតឆ្លងដែនដែលមានសុពលភាព
- check ទម្រង់បែបបទ និងតម្លៃសេវាពាក្យសុំទិដ្ឋាការ
- check លិខិតបញ្ជាក់សមត្ថភាពហិរញ្ញវត្ថុ
- check រូបថតទំហំពាក្យសុំលិខិតឆ្លងដែន
- check ទម្រង់ I-20 (លិខិតទទួលស្គាល់ការចូលរៀនពីសាលា)
*សូមកត់សម្គាល់ថា ទាំងនេះគ្រាន់តែជាល័ក្ខខ័ណ្ឌមូលដ្ឋានប៉ុណ្ណោះ។ សូមប្រឹក្សាជាមួយអ្នកជំនាញរបស់ SOGO Cambodia សម្រាប់ការរៀបចំឯកសារលម្អិត និងដំណើរការសុំទិដ្ឋាការតាមរយៈលេខទូរស័ព្ទ៖ (+855) 61 924 141 / 98 686 091 / 10 297 567 / 61 981 568។