ពង្រីកការយល់ដឹងរបស់អ្នក៖ សិក្សាថ្នាក់វិទ្យាល័យនៅប្រទេសកាណាដាជាមួយ SOGO & ICES!

ក្រៅពីឱកាសសិក្សាដ៏រីករាយនៅសហរដ្ឋអាមេរិក SOGO មានមោទកភាពក្នុងការផ្ដល់ជម្រើសអប់រំស្តង់ដាអន្តរជាតិជាច្រើនដល់អ្នក ជាមួយនឹងកម្មវិធីវិទ្យាល័យ របស់ICES នៅប្រទេសកាណាដា! បទពិសោធន៍វប្បធម៌ដ៏រស់រវើក ទេសភាពដ៏ស្រស់ស្អាត និងប្រព័ន្ធអប់រំដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសកាណាដា។

ការសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសកាណាដានឹងផ្ដល់ឱកាសឆ្ពោះទៅកាន់បទពិសោធន៍ដ៏អស្ចារ្យ និងសម្បូរបែបពិតប្រាកដ។ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ SOGO ជាមួយ ICES (សេវាកម្មផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ) អ្នកនឹងទទួលបានឱកាសស្វែងយល់ និងសិក្សានៅសាលារៀនកាណាដាដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីធានានូវគុណភាពសិក្សា និងការស្វែងយល់ពីវប្បធម៌ដ៏ពិតប្រាកដ។

ហេតុអ្វីគួរជ្រើសរើសប្រទេសកាណាដាសម្រាប់ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេស?

ប្រទេសកាណាដាតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសល្បីៗលើពិភពលោកផ្នែកគុណភាពជីវិត និងការអប់រំ។ នៅពេលអ្នកជ្រើសរើសកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ របស់ICES នៅប្រទេសកាណាដា តាមរយៈ SOGO អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ប្រព័ន្ធអប់រំដ៏ល្អឥតខ្ចោះ៖ ប្រព័ន្ធអប់រំរបស់ប្រទេសកាណាដា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ដោយសារការបង្រៀនផ្ដោតលើទិដ្ឋភាពជីវិតពិតដូចជា ការគិតបែបវិភាគ និងជម្រើសកម្មវិធីសិក្សាដ៏សម្បូរបែប។
  • បរិយាកាសពហុវប្បធម៌ និងការស្វាគមន៍យ៉ាងកក់ក្តៅ៖ ប្រទេសកាណាដាល្បីល្បាញដោយសារភាពរួសរាយរាក់ទាក់ និងភាពចម្រុះលើផ្នែកវប្បធម៌។ អ្នកនឹងចូលរួមក្នុងសង្គមមួយដែលប្រកបដោយការស្វាគមន៍ និងទទួលយកវប្បធម៌ចម្រុះ ដែលផ្តល់នូវបរិយាកាសដ៏សម្បូរបែបសម្រាប់ការរៀនសូត្រ​ និងផ្លាស់ប្តូរវប្បធម៌។
  • អត្ថប្រយោជន៍នៃការប្រើប្រាស់ភាសាពីរ៖ មកទទួលបទពិសោធន៍ជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសដែលប្រើប្រាស់ទាំងភាសាអង់គ្លេស និងភាសាបារាំងជាភាសាផ្លូវការ។ ក្រៅពីនេះ ទោះបីកម្មវិធីសិក្សាភាគច្រើនប្រើប្រាស់ភាសាអង់គ្លេសក៏ដោយ ប៉ុន្ដែអ្នកនឹងទទួលបានបទពិសោធន៍ នៃការប្រើប្រាស់ភាសាអង់គ្លេស និងបារាំងបានយ៉ាងពិតប្រាកដ។
  • សម្រស់ធម្មជាតិដ៏ស្រស់ស្អាត៖ ភ្នំដ៏ស្រស់ស្អាត ឆ្នេរសមុទ្រដ៏ល្អឥតខ្ចោះ និងទីក្រុងដ៏ទំនើបប្រទេសកាណាដាផ្តល់នូវបទពិសោធន៍ធ្វើដំណើរ និងការដើរកម្សាន្តកំឡុងជីវិតថ្នាក់វិទ្យាល័យរបស់អ្នកដ៏មានអត្ថន័យ និងពុំអាចបំភ្លេចបាន។
  • គ្រួសារចិញ្ចឹម៖ កម្មវិធីជាច្រើនផ្តល់ឱកាសក្នុងការរស់នៅជាមួយគ្រួសារចិញ្ចឹមកាណាដា ដែលយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដូចជាសិស្សកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ខ្លួននៅឯកម្ពុជា។
  • វិថីឆ្ពោះទៅកាន់ការអប់រំកម្រិតសាកលវិទ្យាល័យ៖ សញ្ញាបត្រកម្រិតវិទ្យាល័យនៅកាណាដា ត្រូវបានទទួលស្គាល់ជាសាកល ព្រមទាំងបើកឱកាសទៅកាន់សាកលវិទ្យាល័យនានាទាំងនៅកាណាដា និងទូទាំងពិភពលោក។
  • ការគាំទ្រដោយយកចិត្តទុកដាក់៖ SOGO និង ICES ផ្តល់ការគាំទ្រដ៏សម្បូរបែប ដូចជាការណែនាំមុនពេលចេញដំណើរ ធានាក្នុងការផ្ដល់សុខុមាលភាពពេលសិស្សទៅសិក្សា និងរស់នៅឯកាណាដា និងជ្រោមជ្រែងសិស្សដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា។

ស្វែងយល់ពីជម្រើសសិក្សា និងការស្វែងយល់ពីប្រទេសកាណាដា៖ សូមមើលខិត្តប័ណ្ណណែនាំសម្រាប់កម្មវិធីសិក្សាថ្នាក់វិទ្យាល័យរបស់យើង!

យើងយល់ថា សិស្សម្នាក់ៗមានភាពខុសៗគ្នា ដោយមានចំណាប់អារម្មណ៍លើការសិក្សា ចំណូលចិត្តផ្ទាល់ខ្លួន និងបរិយាកាសរស់នៅផ្សេងៗគ្នា នេះហើយជាមូលហេតុដែលយើងលើកទឹកចិត្តឱ្យអ្នកឈ្វេងយល់ឱ្យបានម៉ត់ចត់នូវខិត្តប័ណ្ណនីមួយៗសម្រាប់កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ របស់ICES នៅប្រទេសកាណាដា ដែលផ្តល់ជូនតាមរយៈ SOGO។

នៅក្នុងខិត្តប័ណ្ណលម្អិតនីមួយៗ អ្នកអាចរកឃើញព័ត៌មានសំខាន់ៗអំពី៖

  • ព័ត៌មានទូទៅអំពីសាលា៖ សិក្សាអំពីភាពខុសគ្នារវាងសាលារដ្ឋ ឬឯកជន មុខវិជ្ជាសំខាន់ៗនៅក្នុងកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនរបស់សាលា។
  • ទីតាំងភូមិសាស្ត្រ៖ ស្វែងយល់ពីទីក្រុង ឬទីប្រជុំជនដែលសាលាស្ថិតនៅ បរិយាកាសរស់នៅក្នុងសហគមន៍ និងកន្លែងកម្សាន្តនៅតាមតំបន់នានា។
  • សកម្មភាពក្រៅម៉ោងសិក្សា៖ ស្វែងយល់ពីកីឡា ក្លឹបសិក្សា កម្មវិធីសិល្បៈ និងជម្រើសចូលរួមក្នុងកិច្ចការសហគមន៍យ៉ាងសម្បូរបែប ដែលនឹងធ្វើឱ្យបទពិសោធន៍រស់នៅ និងសិក្សានៅកាណាដារបស់អ្នកកាន់តែមានន័យ។

តើសិស្សត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការស្វែងយល់ពីដែនដីកាណាដា ដែលមានឯករាជ្យ និងសេរីភាពសម្រាប់ដំណើរសិក្សាថ្នាក់វិទ្យាល័យរបស់អ្នក?

ចុចលើខិត្តប័ណ្ណខាងក្រោមដើម្បីចូលទៅកាន់ព័ត៌មានលម្អិតនៃជម្រើសវិទ្យាល័យកាណាដានីមួយៗ។

ក្ដីស្រមៃរបស់អ្នកក្នុងការសិក្សាក្នុងប្រទេសកាណាដាចាប់ផ្តើមនៅទីនេះ។​ សូមពិនិត្យមើលខិត្តប័ណ្ណ យល់ដឹងពីបរិយាកាសសិក្សា និងការរស់នៅប្លែកៗរបស់ប្រទេសកាណាដា។ សូមទាក់ទងមកកាន់អ្នកប្រឹក្សាយោបល់របស់ SOGO ដើម្បីពិភាក្សាថាតើកម្មវិធីសិក្សាមួយណា ដែលសមស្របបំផុតសម្រាប់អ្នក។ យើងនៅទីនេះដើម្បីជួយអ្នកគ្រប់ជំហាន!

ចុចដើម្បីមើល