ដំណើរនៃការសិក្សារបស់អ្នកចាប់ផ្តើមនៅទីនេះ៖ នីតិវិធីនៃការប្រឹក្សាយោបល់របស់ SOGO

ការសិក្សានៅក្រៅប្រទេសរបស់អ្នក គឺជាឱកាសដ៏រំភើបមួយ ហើយ SOGO Cambodia នឹងនៅទីនេះដើម្បីណែនាំអ្នកនូវគ្រប់នីតិវិធីទាំងអស់។ ការប្រឹក្សាយោបល់របស់យើង រៀបចំឡើងដើម្បីផ្តល់ជូនអ្នកនូវព័ត៌មានចាំបាច់ និងផ្ដល់ការត្រៀមខ្លួនសម្រាប់អ្នកក្នុងការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេសដោយរលូន។

នេះគឺជានីតិវិធីដែលអ្នកអាចទទួលបានពីការប្រឹក្សាយោបល់ជាមួយយើង៖

  1. ការបំពេញពាក្យស្នើសុំដំបូង៖ យើងនឹងចាប់ផ្តើមដោយឱ្យអ្នក បំពេញទម្រង់ពាក្យស្នើសុំដំបូងខ្លីមួយ។ វាជួយឱ្យយើងយល់ពីប្រវត្តិរូបត្រួសៗ និងចំណាប់អារម្មណ៍លើការសិក្សារបស់អ្នក ដើម្បីឱ្យយើងអាចផ្តល់ការណែនាំបានចំគោលដៅ ព្រមទាំងក្ដីរំពឹងទុករបស់អ្នក។
  2. ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖ អ្នកជំនាញរបស់ SOGO នឹងផ្តល់ព័ត៌មានលម្អិតទូលំទូលាយអំពីកម្មវិធី និងសេវាកម្មរបស់យើង ដូចជាទីតាំងសិក្សា ជម្រើសសិក្សា និងការគាំទ្រនានាដែល SOGO ផ្តល់ជូនក្នុងការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស។
  3. ការយល់ដឹងពីតម្រូវការផ្សេងៗ៖ អ្នកនឹងទទួលបានបញ្ជីនៃលក្ខខណ្ឌ និងឯកសារចាំបាច់ ដែលយើងត្រូវការពីអ្នក ដើម្បីជួយឱ្យយើងបំពេញបែបបទសម្រាប់ការដាក់ពាក្យទៅតាមកម្មវិធីសិក្សា និងប្រទេសដែលអ្នកបានជ្រើសរើស។ ឯកសារទូទៅជាធម្មតារួមមាន៖
    • ច្បាប់ចម្លង លិខិតឆ្លងដែន
    • ច្បាប់ចម្លង សំបុត្រកំណើត
    • ព្រឹត្តិបត្រពិន្ទុផ្លូវការ (ពិន្ទុសិក្សា ៣ ឆ្នាំចុងក្រោយ)
  4. ការកំណត់កាលបរិច្ឆេទការធ្វើតេស្ដ ELTIS៖ យើងនឹងជួយអ្នកកំណត់កាលបរិច្ឆេទក្នុងការធ្វើតេស្ដ ELTIS (តេស្ដភាសាអង់គ្លេស សម្រាប់សិស្សអន្តរជាតិ)។ ការប្រឡងនេះ នឹងវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសក្នុងការសិក្សារបស់អ្នក។
  5. ការត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ភាសាអង់គ្លេស៖ យើងនឹងផ្ដល់ការត្រៀម សម្រាប់ការសម្ភាសន៍ជាភាសាអង់គ្លេស ដែលនឹងបង្ហាញពីជំនាញទំនាក់ទំនង និងគោលដៅសិក្សារបស់អ្នកទៅកាន់សាលារៀន និងភាគីពាក់ព័ន្ធ។ យើងនឹងផ្តល់នូវគន្លឹះផ្សេងៗ ដើម្បីជួយឱ្យអ្នកមានទំនុកចិត្ត និងត្រៀមខ្លួនរួចរាល់។

គន្លឹះសំខាន់ៗ ក្នុងការទាញយកប្រយោជន៍ពីការប្រឹក្សាយោបល់របស់SOGO

ដើម្បីទទួលបានផលប្រយោជន៍ច្រើនពីការប្រឹក្សាយោបល់របស់អ្នកជាមួយ SOGO យើងសូមណែនាំអ្នកឱ្យរៀបចំខ្លួនជាមុនដូចជា៖

  • កត់ត្រាសំណួររបស់អ្នក៖ មុនពេលពិគ្រោះយោបល់ សូម សរសេរសំណួរ ឬប្រធានបទផ្សេងៗ ដែលអ្នកចង់ឈ្វេងយល់។ វាជួយធានាថាអ្នកទទួលបានចម្លើយទាំងអស់ដែលអ្នកត្រូវការ។
  • ចែករំលែកពីចំណង់ចំណូលចិត្តរបស់អ្នក៖ ត្រៀមខ្លួនដើម្បី ពិភាក្សាអំពីសាលារៀន ប្រទេសណាមួយ ឬរដ្ឋក្នុងទឹកដីសហរដ្ឋអាមេរិកដែលអ្នកចូលចិត្ត។ ការដឹងពីចំណង់ចំណូលចិត្តរបស់អ្នកជួយឱ្យយើងណែនាំផ្លូវសិក្សាដ៏ល្អបំផុតសម្រាប់អ្នក។
  • ស្រមៃមើលបទពិសោធន៍របស់អ្នក៖ គិតអំពីគោលដៅដែលអ្នកចង់សម្រេចបាន និង សកម្មភាព ឬទីតាំងនានា ដែលអ្នកចាប់អារម្មណ៍កំឡុងពេលសិក្សានៅក្រៅប្រទេស។ វាជួយយើងក្នុងសម្របទៅតាមគោលដៅ និងចំណង់ចំណូលចិត្តរបស់អ្នក។

យើងរីករាយក្នុងការជួយអ្នកចាប់ផ្តើមការសិក្សានៅក្រៅប្រទេស!