ប្រទេសអាល្លឺម៉ង់បានក្លាយជាគោលដៅសិក្សាដ៏ពេញនិយមបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ រួមទាំងសិស្ស-និស្សិតមកពីកម្ពុជាផងដែរ ក៏ព្រោះតែប្រព័ន្ធអប់រំមានគុណភាពខ្ពស់ និងសញ្ញាបត្រដែលទទួលស្គាល់ជាសាកល។ និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងប្រទេសអាល្លឺម៉ង់ ទទួលបានការឱ្យតម្លៃយ៉ាងខ្ពស់ពីសំណាក់និយោជក និងគ្រឹះស្ថានសិក្សាជុំវិញពិភពលោក។
អាល្លឺម៉ង់គឺជាប្រទេសដែលមានសង្គមពហុវប្បធម៌ និងមានភាពចម្រុះលើវប្បធម៌ ភាសា និងប្រពៃណី។ សិស្ស-និស្សិតដែលសិក្សានៅអាល្លឺម៉ង់ អាចរីករាយជាមួយម្ហូបអាហារអន្តរជាតិដ៏សម្បូរបែប ប្រព័ន្ធដឹកជញ្ជូនដែលមានភាពងាយស្រួល ពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងព្រឹត្តិការណ៍កីឡាលំដាប់ថ្នាក់ពិភពលោក។
ប្រទេសអាល្លឺម៉ង់ល្បីល្បាញដោយសារ៖
- ស្តង់ដាសិក្សាដែលមានគុណភាពខ្ពស់ និងភាពលេចធ្លោខ្លាំងខាងការស្រាវជ្រាវ
- ប្រវត្តិសាស្ត្រដ៏សម្បូរបែបលើផ្នែកទស្សនវិជ្ជា តន្ត្រី សិល្បៈ និងស្ថាបត្យកម្ម
- ប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ល្អឥតខ្ចោះ និងការធ្វើដំណើរតភ្ជាប់រវាងទីក្រុងនានាយ៉ាងងាយស្រួល
- តំបន់ទេសចរណ៍ល្បីៗ ដូចជា ទ្វារក្រុង Brandenburg, ប្រាសាទ Neuschwanstein, វិហារ Cologne Cathedral និងកំពែងក្រុងប៊ែរឡាំង
ប្រព័ន្ធអប់រំប្រកបដោយគុណភាព
ប្រទេសអាល្លឺម៉ង់ល្បីល្បាញដោយសារកេរ្តិ៍ឈ្មោះខាងផ្នែកអប់រំ ជាពិសេសលើការស្រាវជ្រាវ បច្ចេកវិទ្យាច្នៃប្រឌិត និងការអនុវត្តជាក់ស្តែង។ សិស្ស-និស្សិតទទួលបានអត្ថប្រយោជន៍ពីការសិក្សាយ៉ាងស៊ីជម្រៅ ព្រមទាំងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុន ឬស្ថាប័នដែលជានិយោជក។
បណ្តាញទំនាក់ទំនងធ្វើដំណើរជុំវិញទ្វីបអឺរ៉ុប
ដោយស្ថិតនៅចំកណ្តាលបេះដូងនៃទ្វីបអឺរ៉ុប ប្រទេសអាល្លឺម៉ង់ផ្តល់ជូននូវបណ្តាញផ្លូវរថភ្លើង និងផ្លូវអាកាសប្រកបដោយភាពងាយស្រួល ដែលសម្រួលដល់សិស្ស-និស្សិតក្នុងការធ្វើដំណើរទៅកម្សាន្តទៅបណ្តាប្រទេសជិតខាងក្នុងទ្វីបអឺរ៉ុបត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
និស្សិតអន្តរជាតិ
អាល្លឺម៉ង់គឺជាទីតាំងនៃសាកលវិទ្យាល័យរាប់រយ ដែលផ្តល់ជូននូវកម្មវិធីសិក្សារាប់ពាន់មុខជំនាញ។ ប្រទេសអាល្លឺម៉ង់បានស្វាគមន៍និស្សិតកាន់តែច្រើនមកពីជុំវិញពិភពលោក។
តំបន់ទាក់ទាញផ្នែកវប្បធម៌
អាល្លឺម៉ង់ផ្តល់ជូននូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប រួមមានសារមន្ទីរ ពិព័រណ៍សិល្បៈ ពិធីបុណ្យតន្ត្រី រមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍កីឡា និងជីវិតបែបទីក្រុងដ៏រស់រវើក។
លក្ខខណ្ឌក្នុងការដាក់ពាក្យ
- លិខិតអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យ របស់អាល្លឺម៉ង់
- វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា
- លិខិតឆ្លងដែនដែលមានសុពលភាព
- ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រ