ការទៅរៀននៅបរទេសស្ដាប់ទៅពិតជាគួរឱ្យរំភើបណាស់ ប៉ុន្តែវាក៏មកជាមួយសំណួរជាច្រើនដែលធ្វើឱ្យយើងទាល់គំនិតដែរ។ តើគួរទៅប្រទេសណា? រៀនសាលាមួយណា? អស់លុយប៉ុន្មាន? ហើយតើសិស្សពិតជាអាចរស់នៅម្នាក់ឯង ដោយឯករាជ្យបានមែនទេ? ទាំងនេះហើយជាមូលហេតុដែល SOGO នឹងមកជួយផ្ដល់ប្រឹក្សាដល់ ប្អូនៗសិស្សានុសិស្ស និងអ្នកអាណាព្យាបាល។

SOGO (Study Overseas Go Overseas) គឺជាកម្មវិធីមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយដែលផ្ដល់ប្រឹក្សាយោបល់ឈានមុខគេមួយ ព្រោះពួកយើងផ្ដោតលើការតម្រង់ទិសសិស្ស-និស្សិតកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការសិក្សានៅលើឆាកអន្តរជាតិ។ ប៉ុន្តែ តើការងារប្រចាំថ្ងៃរបស់អ្នកប្រឹក្សាយោបល់ SOGO មានអ្វីខ្លះទៅ?

ការស្ដាប់ និងស្វែងយល់ពីសិស្ស៖ ជាដំបូង អ្នកផ្ដល់ប្រឹក្សាយោបល់របស់SOGOនឹងជួបពិភាក្សាផ្ទាល់ជាមួយសិស្ស និងអ្នកអាណាព្យាបាល ដើម្បីស្វែងយល់ពីបំណងប្រាថ្នា រួចទើបផ្គូផ្គងជំនាញ និងសាលាដែលស័ក្ដិសមបំផុត។

ការវាយតម្លៃសមត្ថភាព៖ អ្នកផ្ដល់ប្រឹក្សារបស់យើងនឹងពិនិត្យមើលពិន្ទុការសិក្សារបស់សិស្សម្នាក់ៗ ថាសិស្សានុសិស្សពូកែខាងវិទ្យាសាស្ត្រសង្គម ឬវិទ្យាសាស្ត្រពិតដើម្បីធានាថាជំនាញនោះពិតជាត្រូវនឹងសមត្ថភាព និងបំនិនពិតប្រាកដរបស់សិស្សានុសិស្សមែនដែរឬទេ។

ថវិកាមិនមែនជាឧបសគ្គឡើយ៖ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំជុំវិញពិភពលោក អ្នកផ្ដល់ប្រឹក្សាយោបល់SOGO អាចជួយសម្រួលថ្លៃសិក្សាព្រោះយើងមានដៃគូនៅបរទេសច្រើន។ សម្រាប់សិស្សឆ្នើម អាចមានឱកាសទទួលបានអាហារូបករណ៍រហូតដល់ ១០០%ទៅប្រទេសចិន ថែមទាំងមានការរ៉ាប់រងលើការស្នាក់នៅ និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។

ក្រៅពីការរៀបចំឯកសារ និងការដាក់ពាក្យចូលរៀន ទីប្រឹក្សា SOGO ក៏ជួយណែនាំសិស្សសម្រាប់ការរស់នៅជាក់ស្ដែងនៅបរទេសផងដែរ ចាប់តាំងពីការគ្រប់គ្រងថវិកា ការធ្វើម្ហូប រហូតដល់ការរៀនរស់នៅក្នុងវប្បធម៌ថ្មីមួយដោយឯករាជ្យ ដែលគ្មានមាតាបិតា ឬអ្នកអាណាព្យាបាលនៅក្បែរ។

ឥឡូវនេះ គោលដៅពេញនិយមសម្រាប់ការទៅសិក្សារួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ចិន និងអូស្ត្រាលី។ មិនថាផ្លូវដែលសិស្ស និងអ្នកអាណាព្យាបាលជ្រើសរើសទៅទីណាក៏ដោយ SOGO នឹងដើរទន្ទឹមសិស្សានុសិស្សរបស់យើង។

កក់ការណាត់ជួបដើម្បីទទួលយកការប្រឹក្សាយោបល់ ឥឡូវនេះតាមរយៈ៖ sogocambodia.com