SOGO គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការសិក្សានៅបរទេសរបស់អ្នក ។ ក្រុមអ្នកជំនាញ យើងនឹងណែនាំអ្នកគ្រប់ជំហានទាំងអស់ ដោយចាប់ផ្តើមពីការជ្រើសរើសសាលាឲ្យបានត្រឹមត្រូវ រហូតដល់ការរៀបចំឯកសារដាក់ពាក្យនិងត្រៀមខ្លួនសម្រាប់ដំណើរការរបស់អ្នក។
សម្រាប់ថ្លៃកម្មវិធីរួមបញ្ចូល៖
ថ្លៃកម្មវិធីមិនរួមបញ្ជូល៖
កម្មវិធី J-1 តម្រូវឳ្យសិស្សមានអាយុ ១៥-១៨ឆ្នាំ ចំណែកកម្មវិធី F-1 គឺសម្រាប់សិស្សដែលមានអា យុ ១៤ -១៩ឆ្នាំ។
អ្នកមិនចាំបាច់មានពិន្ទុ GPA ល្អឥតខ្ចោះនោះទេ ប៉ុន្តែជាទូទៅអ្នកត្រូវមានពិន្ទុកជាមធ្យម តិច C សម្រាប់មុខវិជ្ជាសំខាន់ៗ។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវបង្ហាញពីភាពចាស់ទុំ និងការបត់ បែនផងដែរ។
អ្នកត្រូវមានសមត្ថភាពភាសាអង់គ្លេសគ្រប់គ្រាន់ ដើម្បីតាមឲ្យទាន់មេរៀនក្នុងថ្នាក់រៀន។និង ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយគ្រួសារស្នាក់នៅ និងមិត្តភក្កិរបស់អ្នក។ តែអ្នកក៏ ត្រូវឆ្លងកាត់ការប្រឡង ELTLS និងបទសំភាសន៏ភាសាអង់គ្លេសដែលធ្វើឡើងដោយ SOGOផង ដែរ។
ICES នឹងស្វែងរកគ្រួសារស្នាក់នៅ និងសាលាសម្រាប់អ្នកដោយផ្អែកលើដំណើរការផ្គូផ្គងលម្អិត។ គោលដៅគឺដើម្បីស្វែងរកការផ្គូផ្គងដែលល្អបំផុតសម្រាប់គ្រប់គ្នាដែលអាចបំពេញតាមតំបន់
ដែលជាចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។
វាពិតជារឿងសំខាន់ក្នុងការត្រួតពិនិត្យជាមួយផ្នែករដ្ឋបាល នៃសាលារបស់អ្នកនៅប្រទេសកំ ណើត ដើម្បីបញ្ជាក់ពីគោលការណ៏របស់ពួកគេលើការផ្ទេរពិន្ទុ។ សាលានៅធម្យមសិក្សានៅសហរដ្ឋ អាមេរិក នឹងផ្តល់ឳ្យអ្នកនូវកំណត់ហេតុសិក្សា (Transcript) ប៉ុន្តែវាអាស្រ័យលើសាលារបស់អ្នកនៅ ឯប្រទេសកំណើតក្នុងការទទួលយកពិន្ទុទាំងនោះ។
គ្រួសារស្នាក់នៅមានលក្ខណៈប្លែកៗពីគ្នា ពួកគេអាចមានកូនតូចៗ ក្មេងជំទង់ ឬគ្មានកូនសោះ ក៏មាន។ពួកគេត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ តឹងរុឹង ទាំងការពិនិត្យប្រវត្តិនៅសម្ភាសន៏នៅ ផ្ទះ។
តើខ្ញុំត្រូវធ្វើការងារផ្ទះទេ? បាទ! អ្នកគឺជាសមាជិកគ្រួសារ មិនមែនជាភ្ញៀវទេ។ អ្នកត្រូវបានគេ ចាត់ទុកថា អ្នកបានចូលរួមក្នុងជីវិតប្រចាំថ្ងៃរបស់គ្រួសារ ដែលត្រូវធ្វើកិច្ចការងារផ្ទះ ជួយរៀបចំ អាហារពេលល្ងាច និងសម្អាតបន្ទប់របស់អ្នក។
តើខ្ញុំធ្វើអ្វីដើម្បីការកម្សាន្ត? អ្នកនឹងមានឳកាសជាច្រើនដើម្បីចូលរួម ដោយអ្នកអាចចូលរួមជា មួយក្រុមអត្តពលិក ក្រុមសិស្សនៅសាលា (ដូចជាក្រុមជជែកដេញដោល )និងក្រុមសង្គមផ្សេងៗ។ គ្រួសារស្នាក់នៅនិងអ្នកសម្របសម្រួលក្នុងតំបន់របស់អ្នក ក៏នឹងជួយអ្នកឲ្យស្វែងយល់ពីសហ គមន៏នៅក្នុងតំបន់ផងដែរ។
តើគ្រួសាររបស់ខ្ញុំអាចមកសួរសុខទុក្ខខ្ញុំបានទេ ? គោលបំណនៃកម្មវិធីផ្លាស់ប្តូរវប្បធម៍គឺដើម្បីឲ្យ អ្នកបានស្គាល់ពីខ្ឡួនឯងជាមួយវប្បធម៍អាមេរិក។ សម្រាប់ហេតុផលនេះ ការមកសួរសុខទុក្ខ របស់គ្រួសារ ក៏ត្រូវមានការសម្របសម្រួលពី ICES យ៉ាងតិចក៏៣០ថ្ងៃមុនដែរ តែក៏ត្រូវបានការ អនុញ្ញាតយល់ព្រមពីពួកគេដែរ។
តើខ្ញុំរស់នៅទីណាក្នុងអំឡុងពេលមានកម្មវិធី? អ្នកនឹងរស់នៅជាមួយគ្រួសារស្នាក់នៅ ដែល ផ្តល់អាហារ និងកន្លែងស្នាក់នៅជូនអ្នក។
តើខ្ញុំអាចរស់នៅជាមួយគ្រួសារ ឬ សាច់ញាតិរបស់ខ្ញុំនៅសហរដ្ឋអាមេរិកបានទេ? មិនបានទេ ព្រោះសិស្សត្រូវផ្លាស់ប្តូរវប្បធម៍គ្នាទៅវិញទៅមក ដូចនេះគឺតម្រូវឲ្យរស់នៅជាមួយគ្រួសារស្នាក់នៅ។ គោលបំណងនៃកម្មវិធីផ្លាស់ប្តូរវប្បធម៍គឺដើម្បីជួយឲ្យអ្នកសម្របខ្លួនឯងបានយ៉ាងល្អនៅក្នុវប្បធម៍ និងជីវិតប្រចាំថ្ងៃដែលរស់នៅអាមេរិក ទាំងនេះគឺជាធាតុផ្សំដ៏សំខាន់សម្រាប់បទពិសោ ធន៏នៅទីនេះ។
តើស្ថានភាពរស់នៅក្នុងកម្មវិធី F-1 ដូចកម្មវិធី J-1 ដែរឬទេ? មិនដូចគ្នាទេ ព្រោះ កម្មវិធី J-1 ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ ដើម្បីពន្លិចខ្លួនក្នុងវប្បធម៍។ ចំណែក F-1 គឺជាកម្មវិធីដែលផ្តល់ ភាពបត់បែន អាចជ្រើសរើសរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ ឬក្នុងអន្តេវាសិកដ្ឋានបាន។
តើខ្ញុំនឹងមានការគាំទ្រឬទេ នៅពេលដែលខ្ញុំនៅសហរដ្ឋអាមេរិក? ពិតជាមាន អ្នកនឹងមានអ្នក សម្របសម្រួល ដោយផ្តល់់ការណៃនាំ និងគាំទ្រយ៉ាងពេញទំហឹងក្នុងអំឡុងពេលនេះ។ ពួកគេនឹង ត្រួតពិនិត្យសុខុមាលភាពអ្នកជាប្រចាំ រាល់បញ្ហាដែលអ្នកមាន ។ ក្នុងនោះក៏មានខ្សែទូរស័ព្ទ បន្ទាន់២៤ម៉ោងផងដែរ សម្រាប់ករណីបន្ទាន់ណាមួយ។ សុវត្ថភាពរបស់អ្នកគឺជាអាទិភាពដំបូង។
តើខ្ញុំត្រូវការទិដ្ឋាការអ្វី? អ្នកត្រូវការទិដ្ឋាការ J-1 សម្រាប់កម្មវិធីផ្លាស់ប្តូរវប្បធម៍ ឬ F-1 សម្រាប់ កម្មវិធីសិក្សា។ សម្រាប់ទិដ្ឋាការទាំងពីរតម្រូវឲ្យអ្នកត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីបញ្ចប់ កម្មវិធី។
តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការបានទេ បើទោះគ្មានភស្តុភារហិរញ្ញវត្ថុ? សម្រាប់ភស្តុភារប្រាក់ចំ ណូលមិនមែនជាតម្រូវការនៅពេលសម្ភាសន៏ទិដ្ឋាការទេ ប៉ុន្តែវាសំខាន់ណាស់ក្នុងការមានភស្តុ ភារផ្សេងៗ ដើម្បីបង្ហាញថា ឪពុកម្តាយរបស់អ្នកអាចបានទេ ។
តើមានឧទាហរណ៍អ្វីខ្លះនៃភស្តុតាងមូលនិធិ? ទាហរណ៍នៃភស្តុតាងមូលនិធិអាចរួមបញ្ចូលរបាយ ការណ៏ធនាគារ ប័ណ្ណអាជីវកម្ម ប័ណ្ណកម្មសិទ្ធិដីធ្លី ឬលិខិតបញ្ជាក់ការងារ៕