កាលបរិច្ឆេទ៖ ថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦
ទីតាំង៖ ខេត្តចឺជាំង (Zhejiang) ប្រទេសចិន
តម្លៃកញ្ចប់ដំណើរកម្សាន្ត៖ $១,៦៥០

ក្រោមប្រធានបទ «របៀបដែលបច្ចេកវិទ្យាផ្លាស់ប្ដូរពិភពលោក» កម្មវិធីនេះនឹងនាំអ្នកចូលរួមទៅទស្សនាក្រុមស្រាវជ្រាវ និងមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល រោងចក្រផលិតកម្មវៃឆ្លាត ព្រមទាំងទីតាំងបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀត។ កម្មវិធីទាំងមូលនឹងបង្ហាញយ៉ាងស៊ីជម្រៅអំពីដំណើរការទាំងស្រុងនៃវិស័យបច្ចេកវិទ្យា ចាប់តាំងពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការប្រើប្រាស់ប្រព័ន្ធ Algorithm រហូតដល់ការអនុវត្តក្នុងវិស័យឧស្សាហកម្ម និងជីវភាពរស់នៅក្នុងសង្គមជាក់ស្ដែង។

នៅទីនេះ អ្នកចូលរួមមិនត្រឹមតែមកធ្វើដំណើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែនឹងបានជ្រមុជខ្លួនយ៉ាងពិតប្រាកដទៅក្នុងពិភពនៃបច្ចេកវិទ្យាទំនើបៗ រៀបចំការបង្ហាញគម្រោង (Presentation) និងសំណើផ្សេងៗ មានឱកាសផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនិស្សិតឆ្នើម សាស្ត្រាចារ្យ និងអ្នកបង្កើតថ្មីកំពូលៗក្នុងប្រទេសចិន ព្រមទាំងទទួលបានបទពិសោធន៍ផ្លាស់ប្តូរវប្បធម៌ដ៏មានន័យមិនអាចបភ្លេចបាន។