ចំណុចពិសេសមួយនៃកម្មវិធី J-1 គឺសិស្សានុសិស្សរស់នៅជាមួយគ្រួសារចិញ្ចឹម។ គ្រួសារចិញ្ចឹមរបស់អាយស៊ីអុីអេស មានប្រវត្តិគ្រួសារ ជំនឿ និងទស្សនវិជ្ជាខុសៗពីគ្នា។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គ្រួសារចិញ្ចឹមមានលក្ខណៈទូទៅមួយ គឺពួកគេមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សវ័យក្មេងម្នាក់ដែលមកពីប្រទេសផ្សេង ក្លាយជាសមាជិកគ្រួសាររបស់ពួកគេ។ ផ្នែកសំខាន់បំផុតនៃការធ្វើជាគ្រួសារចិញ្ចឹមគឺសមត្ថភាពក្នុងការផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងបរិយាកាសយកចិត្តទុកដាក់ទៅដល់សិស្សានិសិស្ស។

កម្មវិធីផ្លាស់ប្តូរការសិក្សា (J-1)
កម្មវិធីផ្លាស់ប្តូរកម្រិតវិទ្យាល័យត្រូវបានគេហៅថាកម្មវិធី J1 ពីព្រោះសិស្សានុសិស្សនឹងទៅសិក្សានៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ទិដ្ឋាការ J1 ។ កម្មវិធីJ1 ត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ដែលមានន័យថារដ្ឋាភិបាលនៅសហរដ្ឋអាមេរិកបានយល់ព្រមឱ្យសិស្សានុសិស្សកម្ពុជាទៅសិក្សានៅវិទ្យាល័យដែលបានទទួលស្គាល់ ហើយរស់នៅជាមួយគ្រួសារចិញ្ចឹមជនជាតិអាមេរិកនៅទីនោះ។
អាយស៊ីអុីអេស(ខេមបូឌា) ផ្តល់នូវកម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក, ប្រទេសកាណាដា, និងចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានទៅលើគោលដៅសម្រាប់ការសិក្សា ទំនាក់ទំនងមកអាយស៊ីអ៊ីអេស(ខេមបូឌា) (+855) 61 924 141 / 98 686 901 / 10 279 567 / 61 981 568.
អត្ថប្រយោជន៏៖
ពេលអ្នកក្លាយជាសិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអុីអេស (ខេមបូឌា)
តម្រូវការរបស់កម្មវិធី៖
អាយុ
អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ 18 ឆ្នាំ នៅពេលអ្នកទៅដល់សហរដ្ឋអាមេរិក
កម្រិតសិក្សា
អ្នកត្រូវតែជាសិស្សនៅថ្នាក់ទី 8 ថ្នាក់ទី9ឬ ថ្នាក់ទី10
ពិន្ទុនៅសាលារៀន
អ្នកត្រូវតែមាននិទ្ទេសទាបបំផុត ត្រឹមនិទ្ទេស“C”លើគ្រប់មុខវិជ្ជាធំៗទាំងអស់ពីសាលាក្នុង រយៈពេល 3 ឆ្នាំចុងក្រោយ
តេស្តភាសាអង់គ្លេស
ជាប់តេស្តភាសាអង់គ្លេស ELTiS និងការសម្ភាសភាសាអង់គ្លេស
អាកប្បកិរិយា
មានភាពចាស់ទុំ, ចេះសម្របខ្លួន និងមានចិត្តទូលាយ
គ្រួសារចិញ្ចឹម៖
ទំនួលខុសត្រូវរបស់គ្រួសារចិញ្ចឹម៖
- គ្រួសារចិញ្ចឹមផ្តល់បន្ទប់គេងមួយនៅក្នុងគេហដ្ឋានរបស់ពួកគេ និងកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា។
- ពួកគេចម្អិនអាហារប្រចាំថ្ងៃសម្រាប់សិស្សានុសិស្ស។
- ពួកគេជួយសម្រួលមធ្យោបាយធ្វើដំណើរទាំងទៅ និងមកពីសាលារៀន។
- គ្រួសារចិញ្ចឹមជួយអ្នកឱ្យយល់ពីវប្បធម៌ផ្ទាល់ និងរបៀបរស់នៅរបស់ពលរដ្ឋនៃប្រទេស ឬទីក្រុងនោះ និងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍភាសាអង់គ្លេសឱ្យកាន់តែលឿន
- ពួកគេធ្វើឱ្យអ្នកប្រើប្រាស់ជីវិតរស់នៅដូចក្មេងជំទង់ជនជាតិអាមេរិកទូទៅ ក្នុងនាមជាសមាជិកគ្រួសាររបស់ពួកគេ និងក្នុងនាមជាសិស្សវិទ្យាល័យ។
អានបន្ថែម អំពីគ្រួសារចិញ្ចឹម