ការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក គឺជាឱកាសដ៏កម្រដែលផ្តល់ជូនសិស្សានុសិស្សដើម្បីទទួលបានទស្សនៈថ្មីៗ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ លើសពីនេះ ក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយផ្សេងទៀតនៃការសិក្សានៅទីនោះផងដែរ គឺជម្រើសសាលាដែលសិស្សអាចជ្រើសរើសក្នុងការសិក្សា។ មិនថាអ្នកជ្រើសរើសការសិក្សានៅសាលារដ្ឋ ឬសាលាឯកជននោះទេ វិទ្យាល័យអាមេរិកនឹងផ្តល់ជូននូវកម្មវិធីសិក្សាល្អៗជាច្រើន រួមទាំងកម្មវិធីកីឡា និងកម្មវិធីក្រៅម៉ោងសិក្សាផ្សេងៗដែលធ្វើឱ្យសិស្សមានភាពសកម្មពេញមួយឆ្នាំសិក្សាផងដែរ។
យ៉ាងណាមិញ តើអ្នកដឹងទេថា អ្នកអាចសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយថែមទាំងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា? ប្រសិនបើអ្នកកំពុងស្វែងរកសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក ឬប្រសិនបើអ្នកកំពុងស្វែងរកកម្មវិធីសិក្សា ប្រកបដោយវិជ្ជាជីវៈ អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) នឹងណែនាំអ្នកទាក់ទងនឹងដំណើរការទាំងនេះ។
កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ F-1 របស់អាយស៊ីអ៊ីអេស ផ្តល់ជូននូវជម្រើសជាច្រើន ដោយផ្អែកលើតម្រូវការ និងគោលដៅសិក្សារបស់សិស្សដូចជា៖
ជម្រើសនៃគោលដៅសិក្សា៖ សិស្សានុសិស្សអាចជ្រើសរើសគោលដៅសិក្សា ឬសាលារៀនដោយខ្លួនឯង។
ជម្រើសនៃមុខវិជ្ជាសិក្សា៖ យើងនឹងជួយសិស្សក្នុងការផ្ដល់ជូនជម្រើសមុខវិជ្ជាសិក្សា និងកម្មវិធីកីឡាដែលសិស្សកំពុងតែស្វែងរកដើម្បីរៀបចំខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអនាគត។
បន្ថែមពីលើនេះ យើងផ្ដល់នូវជំនួយក្នុងការស្វែងរកសាលាដល់សិស្សដែលមានបំណងចង់ទៅសិក្សារយៈពេល១ឆមាស ឬមួយឆ្នាំសិក្សាពេញ ហើយទទួលបានសញ្ញប័ត្របញ្ចប់ការសិក្សា។
កម្មវិធី F-1 នេះផងដែរ ត្រូវបានបើកទទួលការចុះឈ្មោះសម្រាប់សិស្សដែលមានអាយុពី ១៤-១៩ឆ្នាំជាមួយនឹងលិទ្ធផលសិក្សាត្រឹមមធ្យមភាគ «C» នៃមុខវិជ្ជាសិក្សាទាំងអស់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ និងជំនាញភាសាអង់គ្លេស។ ចំពោះអ្នកសិក្សាដែលមានក្តីស្រមៃចង់ទៅសិក្សានៅក្រៅប្រទេស អាចជ្រើសរើសកម្មវិធីនេះបាន ដើម្បីទទួលនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
បច្ចុប្បន្ននេះ សិស្សអាយស៊ីអ៊ីអេសជាង២០នាក់កំពុងសិក្សានៅក្នុងរដ្ឋចំនួន១៤ផ្សេងៗគ្នាក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋ California, Texas, Oregon, Illinois, Oklahoma, Pennsylvania និងរដ្ឋជាច្រើនផ្សេងទៀត។ សិស្សមួយចំនួន សិក្សានៅវិទ្យាល័យរដ្ឋ និងរស់នៅជាមួយគ្រួសារចិញ្ចឹម ខណៈសិស្សមួយចំនួនទៀតសិក្សានៅវិទ្យាល័យឯកជន និងស្នាក់នៅបន្ទប់ស្នាក់នៅជាមួយសិស្សអន្តរជាតិដទៃទៀត។
ពិតណាស់ ការស្វែងរកសាលាត្រឹមត្រូវ និងការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស អាចជាដំណើរការដ៏ស្មុគស្មាញមួយ ក៏ប៉ុន្តែឥឡូវនេះ អ្នកមិនចាំបាច់ដោះស្រាយភាពស្មុគស្មាញនេះតែម្នាក់ឯងនោះទេ អាយស៊ីអ៊ីអេស ខេមបូឌា នឹងផ្តល់នូវដំណោះស្រាយយ៉ាងល្អ ហើយនឹងជួយសិស្សានុសិស្ស ដើម្បីទទួលបានមុខវិជ្ជា និងស្ថាប័នត្រឹមត្រូវ ហើយជួយសម្រួលក្នុងដំណើរការរៀបចំឯកសាររបស់អ្នកផងដែរ។
ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេសនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តាមរយៈ៖ https://forms.gle/kssVi53beRzEQYmY6 ឬទូរស័ព្ទមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម៖ ០១០ ២៧៩ ៥៦៧, ០៦១ ៩២៤ ១៤១។ ដោយឡែក សម្រាប់ការផ្ញើសារអេឡិចត្រូនិច Telegram សូមចូលទៅកាន់ @sogo_icescambodia ឬ Subscribe មកកាន់ Telegram Channel របស់យើងខ្ញុំតាមរយៈ៖ http://t.me/sogo_ices