Skip to main content

ឆ្នាំនេះ សិស្សជំនាន់ទី 3 របស់ ICES Cambodia បានរីករាយជាមួយនឹងពិធីបុណ្យណូអែល ដែលជាប្រពៃណីរបស់ជនជាតិអាមេរិក ជាមួយគ្រួសារចិញ្ចឹមរបស់ពួកគេ។ ពួកគេបានតុបតែងនំខូឃី ធ្វើផ្ទះនំប៉័ងខ្ញី ខ្ចប់កាដូ និងតុបតែងដើមឈើ តាមទំនៀមទម្លាប់ប្រពៃណីអឺរ៉ុបយ៉ាងច្រើនតាមដែលពួកគេអាចចូលរួមបាន។

តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរបរិបទការសិក្សានេះ សិស្សានុសិស្សរបស់ពួកយើងមានឱកាសចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន ព្រមទាំងបង្កើតអនុស្សាវរីយ៍យូរអង្វែងជាមួយមិត្តភក្តិថ្មីៗរបស់ពួកគេនៅសហរដ្ឋអាមេរិក!

ពិធីបុណ្យណូអែល គឺជាពេលវេលាដ៍ល្អសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិក្នុងការចំណាយពេលជាមួយគ្នា ព្រមទាំងមានអាហារឆ្ងាញ់ៗជាច្រើនមុខទៀត។ ពិធីបុណ្យមួយនេះគឺពិតជាសំខាន់ និងអូអរបំផុតប្រចាំឆ្នាំ ដែលត្រូវបានគេប្រារព្ធធ្វើឡើងស្ទើរគ្រប់ទីកន្លែង ហើយក៏ជាពិធីបុណ្យមួយដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំច្រើនបំផុត។ មនុស្សជាច្រើនដែលរស់នៅ ឬធ្វើការនៅជុំវិញពិភពលោក នឹងធ្វើដំណើររាប់ពាន់ម៉ាយត្រឡប់មកផ្ទះដើម្បីប្រារព្ធពិធីបុណ្យណូអែលជាមួយក្រុមគ្រួសាររបស់ពួកគេ។ បន្ទាប់ពីសិស្សានុសិស្សរបស់ពួកយើងបានធ្វើដំណើរដ៏ឆ្ងាយពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ពួកយើងពិតជាមានសេចក្តីសេាមនស្សរីករាយណាស់ដែលបានឃើញពួកគេរកបាននូវគ្រួសារដ៏រីករាយ ព្រមទាំងមានភាពកក់ក្ដៅ ដើម្បីចែករំលែកភាពសប្បាយរីករាយក្នុងឱកាសបុណ្យណូអែលនេះ។

Leave a Reply