សហរដ្ឋអាមេរិក គឺជាប្រទេសគោលដៅសិក្សាទី១នៅលើពិភពលោកសម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើននាក់ ខណៈនិស្សិតកម្ពុជាក៏ស្ថិតក្នុងចំណោមនោះដែរ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ ចំនួននិស្សិតកម្ពុជាដែលកំពុងសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០-២០២១ បានកើនឡើងដល់ ១៤.៣ភាគរយធៀបនឹងឆ្នាំមុន បើទោះបីជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។
ពីមួយថ្ងៃទៅមួយថ្ងៃ គោលបំណងដើម្បីស្វែងយល់អំពីវប្បធម៌ និងវិស័យអប់រំនៅប្រទេសអភិវឌ្ឍកំពុងទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទីនោះ នឹងអនុញ្ញាតឱ្យសិស្សស្រូបយកចំណេះដឹងលើជំនាញថ្មីៗ ស្វែងយល់ពីពិភពខាងក្រៅ និងទទួលបានបទពិសោធនៃការរៀនសូត្រអន្តរវប្បធម៌។
ខណៈសហរដ្ឋអាមេរិកគឺជាប្រទេសដែលប្រមូលផ្តុំទៅដោយមហាវិទ្យាល័យ និងសាកលវិទ្យាល័យល្អៗ ដែលមានតម្លៃសមរម្យ សិស្សកម្ពុជាដែលមានឱកាសចូលទៅសិក្សានៅក្នុងស្ថាប័នទាំងនោះមានន័យថា សិស្សអាចទទួលបានស្តង់ដារសិក្សាខ្ពស់ដែលអនុវត្តតាមកម្មវិធីសិក្សាប្រកបដោយការយកចិត្តទុកដាក់ ដើម្បីរក្សាគុណភាព និងអាចទទួលបានការអប់រំដ៏ល្អបំផុតមួយ។
ទោះជាយ៉ាងណា សិស្សនិស្សិតកម្ពុជាមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយអំពីមូលហេតុដែលពួកគេគួរតែបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស ឬមិនទាន់យល់ពីរបៀបក្នុងដំណើរការសិក្សា។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាហេតុផលចម្បងដែលសិស្សនិស្សិតគួរតែពិចារណា៖
១. សហរដ្ឋអាមេរិកផ្តល់ការអប់រំប្រកបដោយគុណភាពដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក
ប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ហើយសិស្សនិស្សិតអាចមានកន្លែងសិក្សាបានយ៉ាងងាយស្រួល ដូចជាបណ្ណាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងកន្លែងសិក្សាធំៗ ខណៈសាស្រ្តាចារ្យគឺជាអ្នកជំនាញដែលមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីផ្តល់ការសិក្សាប្រកបដោយគុណភាពដល់សិស្ស។
២. ឱកាសឆ្ពោះទៅរកអាជីពដ៏ល្អ
ការសិក្សានៅក្រៅប្រទេស នឹងជួយសិស្សបង្កើនឱកាសការងាររបស់ពួកគេ។ វាមានសារៈសំខាន់ណាស់ក្នុងការមានឱកាសអភិវឌ្ឍជំនាញដូចជាទំនាក់ទំនងអន្តរវប្បធម៌ ភាសាបរទេស ការសម្របខ្លួន និងការដោះស្រាយបញ្ហា។ ដូច្នេះ សិស្សនិស្សិតដែលសិក្សានៅសហរដ្ឋអាមេរិកយល់ច្បាស់ពីគោលបំណងសិក្សា និងអនុវត្តទៅតាមអ្វីដែលនឹងជួយពួកគេក្នុងជីវិតការងារ។
៣. តម្លៃសិក្សាសមរម្យ
នៅពេលសិស្សនិស្សិតគិតពីការសិក្សានៅសហរដ្ឋអាមេរិក ពួកគេតែងតែគិតថា តម្លៃសិក្សានៅទីនោះគឺខ្ពស់។ ទោះយ៉ាងណាក៏ដោយ មានមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនដែលផ្តល់ជូននូវកម្មវិធីសិក្សាផ្សេងៗគ្នា និងមានតម្លៃសមរម្យសម្រាប់និស្សិតអន្តរជាតិ។
៤. ស្គាល់អំពីវប្បធម៌ផ្សេងៗ
សហរដ្ឋអាមេរិកគឺជាគោលដៅសិក្សាមួយដែលពង្រឹងសមត្ថភាពរបស់និស្សិតអន្តរជាតិមកពីប្រទេសផ្សេងៗគ្នា ដូច្នេះហើយសិស្សអាចផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដោយមានឱកាសស្គាល់អំពីវប្បធម៌ចម្រុះ និងអាចបង្កើតមិត្តភាពអន្តរជាតិបាន។
ជាក់ស្តែង សិស្សនិស្សិតកម្ពុជា មិនចាំបាច់ព្រួយបារម្ភទៀតទេជុំវិញការសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេស។ ជាមួយនឹងស្ថាប័នផ្តល់សេវាអប់រំអន្តរជាតិដ៏គួរឱ្យទុកចិត្ត គឺ «SOGO» នឹងណែនាំលោកអ្នកអំពីកម្មវិធីសិក្សានៅសហរដ្ឋអាមេរិក ដំណើរកម្សាន្តសិក្សា ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងសេវាកម្មពាក់ព័ន្ធដូចជាជំនួយក្នុងការស្នើសុំទិដ្ឋាការ មិនតែប៉ុណ្ណោះ សិស្សនិស្សិតអាចកំណត់វគ្គសិក្សាបានត្រឹមត្រូវ និងជ្រើសរើសស្ថាប័នល្អៗ ដើម្បីសម្រេចគោលដៅសិក្សាដោយមានទំនុកចិត្ត។ គ្រប់កម្មវិធី និងសេវាកម្មទាំងអស់ នឹងធានាបាននូវភាពជោគជ័យរបស់សិស្ស។
បច្ចុប្បន្ន ស្ថាប័ន «SOGO» សូមស្វាគមន៍សិស្សានុសិស្សក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ខណៈ «SOGO» នឹងផ្តល់នូវដំណោះស្រាយដ៏ប្រសើរជាមួយសេវាកម្មអប់រំដ៏ទូលំទូលាយ ដែលផ្អែកលើតម្រូវការ និងគោលដៅរបស់និស្សិត។ ពួកយើងនឹងជួយនិស្សិតក្នុងការជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សា និងស្ថាប័នត្រឹមត្រូវ ក៏ដូចជារៀបចំឯកសារក្នុងដំណើរការទាំងមូល។
សម្រាប់ការសាកសួរបន្ថែម និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១០ ២៧៩ ៥៦៧, ០៦១ ៩២៤ ១៤១ ឬផ្ញើជាសារ Telegram: @sogo_icescambodia ឬ Subscribe មកកាន់ Telegram Channel របស់យើងខ្ញុំតាមរយៈ៖ http://t.me/sogo_ices៕