Skip to main content

កម្មវិធីផ្លាស់ប្តូរការសិក្សា (J-1)

កម្មវិធីផ្លាស់ប្តូរកម្រិតវិទ្យាល័យត្រូវបានគេហៅថាកម្មវិធី J1 ពីព្រោះសិស្សានុសិស្សនឹងទៅសិក្សានៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ទិដ្ឋាការ J1 ។ កម្មវិធីJ1 ត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ដែលមានន័យថារដ្ឋាភិបាលនៅសហរដ្ឋអាមេរិកបានយល់ព្រមឱ្យសិស្សានុសិស្សកម្ពុជាទៅសិក្សានៅវិទ្យាល័យដែលបានទទួលស្គាល់ ហើយរស់នៅជាមួយគ្រួសារចិញ្ចឹមជនជាតិអាមេរិកនៅទីនោះ។
អាយស៊ីអុីអេស(ខេមបូឌា) ផ្តល់នូវកម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក, ប្រទេសកាណាដា, និងចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានទៅលើគោលដៅសម្រាប់ការសិក្សា ទំនាក់ទំនងមកអាយស៊ីអ៊ីអេស(ខេមបូឌា) (+855) 61 924 141 / 98 686 901 / 10 279 567 / 61 981 568.

អត្ថប្រយោជន៏៖

ពេលអ្នកក្លាយជាសិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអុីអេស (ខេមបូឌា)

1

មានទំនុកចិត្តខ្ពស់៖

ចាប់តាំងពីការហ៊ានធ្វើដំណើរដោយខ្លួនឯង រហូតដល់ការចេះសម្របខ្លួន ទៅនឹងស្ថានភាពថ្មី នោះអ្នកនឹងមានការអភិវឌ្ឍទៅលើសេចក្តីអង់អាចក្លាហាន និងឯករាជ្យភាព របស់ខ្លួន។
2

បង្កើតមិត្តភាព យូរអង្វែង៖

សិក្សាថ្នាក់វិទ្យាល័យក្នុងស្រុក និងរស់នៅជាមួយគ្រួសារចិិញ្ចឹម ជួយអ្នកក្នុងការបង្កើតមិត្តភាពយូរអង្វែងជាសកល។
3

មើលទៅកាន់ពិភពលោកថ្មី៖

តាមរយៈការសិក្សានៅបរទេស អ្នកនឹងទទួលបានការយល់ដឹងជាសាកល និងការយល់ដឹងកាន់តែច្បាស់អំពីពិភពលោក។
4

ជំនាញភាសាច្បាស់លាស់៖

ការរស់នៅបរទេស អនុញ្ញាតឱ្យអ្នកនិយាយ អាន និងសរសេរជា ភាសាបរទេសដោយភាពងាយស្រួល។
5

ឱកាសការងារច្រើនជាងមុន៖

ការទទួលបានបទពិសោធន៍ពីប្រព័ន្ធអប់រំ និងការអនុវត្តជាក់ស្តែង នៅបរទេសអាចជាគុណប្រយោជន៍ដ៏ល្អសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។

តម្រូវការរបស់កម្មវិធី៖

អាយុ

អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ 18 ឆ្នាំ នៅពេលអ្នកទៅដល់សហរដ្ឋអាមេរិក

កម្រិតសិក្សា

អ្នកត្រូវតែជាសិស្សនៅថ្នាក់ទី 8 ថ្នាក់ទី9ឬ ថ្នាក់ទី10

ពិន្ទុនៅសាលារៀន

អ្នកត្រូវតែមាននិទ្ទេសទាបបំផុត ត្រឹមនិទ្ទេស“C”លើគ្រប់មុខវិជ្ជាធំៗទាំងអស់ពីសាលាក្នុង រយៈពេល 3 ឆ្នាំចុងក្រោយ

តេស្តភាសាអង់គ្លេស

ជាប់តេស្តភាសាអង់គ្លេស ELTiS និងការសម្ភាសភាសាអង់គ្លេស

អាកប្បកិរិយា

មានភាពចាស់ទុំ, ចេះសម្របខ្លួន និងមានចិត្តទូលាយ

គ្រួសារចិញ្ចឹម៖

ចំណុចពិសេសមួយនៃកម្មវិធី J-1 គឺសិស្សានុសិស្សរស់នៅជាមួយគ្រួសារចិញ្ចឹម។ គ្រួសារចិញ្ចឹមរបស់អាយស៊ីអុីអេស មានប្រវត្តិគ្រួសារ ជំនឿ និងទស្សនវិជ្ជាខុសៗពីគ្នា។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គ្រួសារចិញ្ចឹមមានលក្ខណៈទូទៅមួយ គឺពួកគេមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សវ័យក្មេងម្នាក់ដែលមកពីប្រទេសផ្សេង ក្លាយជាសមាជិកគ្រួសាររបស់ពួកគេ។ ផ្នែកសំខាន់បំផុតនៃការធ្វើជាគ្រួសារចិញ្ចឹមគឺសមត្ថភាពក្នុងការផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងបរិយាកាសយកចិត្តទុកដាក់ទៅដល់សិស្សានិសិស្ស។

ទំនួលខុសត្រូវរបស់គ្រួសារចិញ្ចឹម៖

  • គ្រួសារចិញ្ចឹមផ្តល់បន្ទប់គេងមួយនៅក្នុងគេហដ្ឋានរបស់ពួកគេ និងកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា។
  • ពួកគេចម្អិនអាហារប្រចាំថ្ងៃ​សម្រាប់សិស្សានុសិស្ស។
  • ពួកគេជួយសម្រួលមធ្យោបាយធ្វើដំណើរទាំងទៅ និងមកពីសាលារៀន។
  • គ្រួសារចិញ្ចឹមជួយអ្នកឱ្យយល់ពីវប្បធម៌ផ្ទាល់ និងរបៀបរស់នៅរបស់ពលរដ្ឋនៃប្រទេស ឬទីក្រុងនោះ និងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍភាសាអង់គ្លេសឱ្យកាន់តែលឿន
  • ពួកគេធ្វើឱ្យអ្នកប្រើប្រាស់ជីវិតរស់នៅដូចក្មេងជំទង់ជនជាតិអាមេរិកទូទៅ ក្នុងនាមជាសមាជិកគ្រួសាររបស់ពួកគេ និងក្នុងនាមជាសិស្សវិទ្យាល័យ។

អានបន្ថែម អំពីគ្រួសារចិញ្ចឹម