Skip to main content

កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ

កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ គឺសម្រាប់សិស្សអន្តរជាតិដែលមានបំណងចង់ទៅសិក្សា និងស្នាក់នៅក្រៅប្រទេស។ សិស្សអាចបន្តការសិក្សាហូតដល់បញ្ចប់ការសិក្សារបស់ពួកគេ។

ជាមួយនឹង ICES Cambodia សិស្សានុសិស្សអាចសិក្សាពេញមួយឆ្នាំ ឬលើសពី១ឆ្នាំនៅក្នុងវិទ្យាល័យ (រដ្ឋ ឬឯកជន) របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជាដើម។

ដែលខុសពីកម្មវិធីផ្លាស់ប្តូរការសិក្សា សិស្សអាចជ្រើសរើសសាលានៅក្នុងទីក្រុង ឬរដ្ឋដែលដែលពួកគេចង់ទៅសិក្សា។

តម្រូវការរបស់កម្មវិធី៖

អាយុ

អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ 18 ឆ្នាំ

កម្រិតសិក្សា

ថ្នាក់ទី៩ ដល់ថ្នាក់ទី១២

ពិន្ទុនៅសាលារៀន

អ្នកត្រូវតែមាននិទ្ទេសទាបបំផុតត្រឹមនិទ្ទេស“C”លើគ្រប់មុខវិជ្ជាធំៗ ទាំងអស់ពីសាលាក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ

តេស្តភាសាអង់គ្លេស

ខុសគ្នាទៅតាមប្រទេសនីមួយៗ

សម្រាប់ព័ត៌មានទៅលើគោលដៅសម្រាប់ការសិក្សា ទំនាក់ទំនងមកអាយស៊ីអ៊ីអេស(ខេមបូឌា) (+855) 61 924 141 / 98 686 901.

ដំណាក់កាលនៃការចូលរួមក្នុងកម្មវិធី

០១

ការប្រឹក្សាយោបល់សម្រាប់ការសិក្សានៅក្រៅប្រទេស

០២

ចុះឈ្មោះធ្វើតេស្តភាសាអង់គ្លេស (ELTiS) និងការសម្ភាសជាភាសាអង់គ្លេស

០៣

បំពេញទម្រង់ពាក្យចូលរួម និងឯកសារផ្សេងៗ

០៤

បំពេញទម្រង់ស្នើសុំសាលា

០៥

អាយស៊ីអ៊ីអេស (យូអេសអេ) នឹងត្រួតពិនិត្យឯកសារសម្រាប់ការដាក់ពាក្យចុះឈ្មោះចូលរៀន និងធ្វើការជ្រើសរើសគ្រួសារចិញ្ចឹម

០៦

ទទួលបានទម្រង់បញ្ចាក់ការទទួលស្គាល់ពីសាលា និងគ្រួសារចិញ្ចឹម​ (I-20)

០៧

បំពេញឯកសារស្នើសុំទិដ្ឋាការ និងឆ្លងកាត់ការសម្ភាសជាមួយស្ថានទូត

០៨

ចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ

០៩

រួចរាល់សម្រាប់ការចេញដំណើរទៅសិក្សានៅក្រៅប្រទេស

១០

ទទួលការស្វាគមន៍យ៉ាងរ៉ាក់ទាក់នៅពេលទៅដល់ប្រទេសគោលដៅ

តម្លៃកម្មវិធីសិក្សា

រួមបញ្ចូល

  • តម្លៃចុះឈ្មោះចូលរៀនថ្នាក់វិទ្យាល័យ
  • ទទួលបានគ្រួសារចិញ្ចឹម ឬការស្នាក់នៅក្នុងសាលា​ (ផ្តល់កន្លែងស្នាក់នៅ អាហារ និងសម្របសម្រួលការធ្វើដំណើរ)
  • ការធានារ៉ាប់រងសុខភាព
  • ជំនួយការបំពេញឯកសារស្នើសុំទិដ្ឋាការ
  • ទទួលបានការបណ្ដុះបណ្ដាល និងកម្មវិធីតម្រង់ទិសដៅមុនចេញដំណើរ
  • ទទួលរបាយការណ៍វឌ្ឍនភាពប្រចាំខែ
  • សេវាកម្មទំនាក់ទំនងបន្ទាន់២៤ ម៉ោង

មិនរួមបញ្ចូល

  • សំបុត្រយន្តហោះ
  • ថ្លៃសេវាដាក់ពាក្យសុំទិដ្ឋាការ
  • ការចំណាយទៅលើការចាក់វ៉ាក់សាំង
  • ការចំណាយផ្ទាល់ខ្លួន ($៣០០-$៤០០/មួយខែ)
  • ការចំណាយនៅខាងក្រៅកម្មវិធីអាយស៊ីអ៊ីអេស