Skip to main content

ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសត្រូវបានក្លាយជាទិសដៅសិក្សាដ៏ពេញនិយមសម្រាប់សិស្សអន្តរជាតិនិងសិស្សកម្ពុជាដែលមានប្រព័ន្ធអប់រំល្អនិងគុណសម្បត្តិដែលត្រូវបានទទួលស្គាល់ដោយនិយោជកនិងអ្នកសិក្សានៅទូទាំងពិភពលោក។

ចក្រភពអង់គ្លេសជាសង្គមពហុវប្បធម៌មានភាពសម្បូរបែបនៃវប្បធម៌ ភាសា និងជំនឿ។ សិស្សដែលកំពុងសិក្សានៅចក្រភពអង់គ្លេសនឹងរកឃើញមុខម្ហូបជាច្រើនបែប មធ្យោបាយធ្វើដំណើរសាធារណៈ មហោស្រពតន្រ្តីល្បី ៗ និងជើងឯកកីឡាអន្តរជាតិ។

ចក្រភពអង់គ្លេសត្រូវបានគេស្គាល់តាមរយៈ៖

  • កម្រិតនៃការសិក្សាខ្ពស់
  • អក្សរសាស្ត្រ កំណាព្យ ល្ខោន និងស្ថាបត្យកម្ម
  • ភាពងាយស្រួលធ្វើដំណើរទៅកាន់ទីក្រុងតាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ
  • កន្លែងល្បីៗដូចជា Stonehenge, Canterbury Cathedral, Tower of London និង Warwick Castle

ឧត្តមភាពសិក្សា៖

ចក្រភពអង់គ្លេសមានកេរ្តិ៍ឈ្មោះថាជាប្រទេសឈានមុខគេមួយសម្រាប់ ប្រព័ន្ធអប់រំ។សិស្សវិទ្យាល័យនៅចក្រភពអង់គ្លេសជ្រើសរើសវគ្គសិក្សាមួយចំនួនតូច ហើយសិក្សាឱ្យស៊ីជម្រៅ។

ការតភ្ជាប់ការធ្វើដំណើរទៅកាន់អឺរ៉ុប៖

មិនថាអ្នកទៅតាមរថភ្លើងឬយន្ដហោះ ការសិក្សានៅចក្រភពអង់គ្លេសអនុញ្ញាតឱ្យសិស្សធ្វើដំណើរទៅតំបន់ផ្សេងៗនៃទ្វីបអឺរ៉ុបក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

សិស្សអន្តរជាតិ៖

នៅចក្រភពអង់គ្លេសមានសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង ៣៩៥ ដែលផ្តល់ជូននូវថ្នាក់ឧត្តមសិក្សាចំនួន ៥ ម៉ឺននាក់។នៅចក្រភពអង់គ្លេស មានសិស្សអន្តរជាតិជាង ៤០ ម៉ឺននាក់។

តំបន់វប្បធម៌៖

ចក្រភពអង់គ្លេសផ្តល់ជូននូវសារមន្ទីរ វិចិត្រសាល ការប្រគុំតន្ត្រី ការកម្សាន្ត និងកីឡា។

ទិដ្ឋាការដែលអ្នកត្រូវការគឺអាស្រ័យលើអាយុ និងប្រភេទនៃការសិក្សារបស់អ្នក។ សេចក្តីសង្ខេបនៃ ប្រភេទទិដ្ឋាការសិក្សា និងតម្រូវការសម្រាប់ដាក់ពាក្យសុំទិដ្ឋការត្រូវបានដាក់បញ្ចូលនៅខាងក្រោម សម្រាប់ព័ត៌មានបន្ថែមអ្នកគួរតែចូលមើល​ គេហទំព័រ GOV.UK។.

តម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ

  • ភស្តុតាងនៃការបញ្ជាក់ពីការទទួលយកឱ្យសិក្សានៅចក្រភពអង់គ្លេស (CAS)
  • ការធានារ៉ាប់រងសុខភាព (ថ្លៃសេវាសុខភាពសម្រាប់ជនអន្តោប្រវេសន៍)
  • ភស្តុតាងនៃជំនាញភាសាអង់គ្លេសរបស់អ្នក (IELTS សម្រាប់ UKVI)
  • លិខិតឆ្លងដែនដែលនៅមានសពុលភាព
  • ការបញ្ជាក់នៃសមត្ថភាពផ្នែកហិរញ្ញវត្ថុ
  • ថ្លៃសេវាដាក់ពាក្យសុំទិដ្ឋាការ
  • រូបថតទំហំប៉ុនរូបថតក្នុងលិខិតឆ្លងដែនមានពណ៌
  • ការយល់ព្រមពីឪពុកម្តាយ (ប្រសិនបើអ្នកមានអាយុក្រោម ១៨ ឆ្នាំ)
  • ការពិនិត្យរកជំងឺរបេង (សំរាប់ពលរដ្ឋនៃប្រទេសមួយចំនួន)