Skip to main content

សហរដ្ឋអាមេរិក

ជារៀងរាល់ឆ្នាំចំនួនសិស្សអន្តរជាតិនៅសហរដ្ឋអាមេរិកកើនឡើង ខណៈដែលសិស្សានុសិស្សកាន់តែច្រើនជ្រើសរើស សហរដ្ឋអាមេរិកជាកន្លែងដែលពួកគេ ចង់ពង្រីកបទពិសោធន៍ និងបន្តការសិក្សា។ ជាការពិត សហរដ្ឋអាមេរិកគឺជាទិសដៅសិស្សអន្តរជាតិ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក។

សហរដ្ឋអាមេរិកគឺជាប្រទេសធំទូលាយ ដែលបង្កើតឡើងដោយរដ្ឋចំនួន ៥០ បូកនឹងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលជារដ្ឋធានីរបស់ប្រទេសនេះ។ វប្បធម៌អាមេរិកត្រូវបានបង្កើតឡើង ដោយគុណតម្លៃនិងប្រព័ន្ធជំនឿគ្រប់ផ្នែកនៃពិភពលោក ហើយតាមទស្សនៈរបស់សិស្សអន្តរជាតិភាពចម្រុះគឺមានតម្លៃណាស់។

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់តាមរយៈ៖

  • កីឡា៖ បាល់ទាត់អាមេរិច បាល់បេហ្ស៍ប័ល និងបាល់បោះ
  • ពីធីជំលៀងនៅវិទ្យាល័យដូចជា Homecoming និង Prom
  • គ្រួសារចិញ្ចឹមចម្រុះដោយមានគ្រប់ជាតិសាសន៍
  • កន្លែងល្បីៗដូចជា Grand Canyon, Mount Rushmore, Statue of Liberty, Times Square and Disney World

ឧត្តមភាពសិក្សា និងការទទួលស្គាល់ជាសកល៖

សិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក អាចរៀបចំកាលវិភាគដោយខ្លួនឯងបាន។ ពួកគេអាចជ្រើសរើសថ្នាក់និងជម្រើសមុខវិជ្ជាដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់ពួកគេ។ ជាមួយនឹងសាកលវិទ្យាល័យជាង ៤០០០ នៅទូទាំងសហរដ្ឋអាមេរិក មានសាកលវិទ្យាល័យធំៗ និងល្បីៗមួយចំនួននៅលើពិភពលោក។ សាកលវិទ្យាល័យនិងមហាវិទ្យាល័យផ្តល់ជូននូវគ្រប់កម្រិត និងមុខជំនាញជាច្រើន។

វប្បធម៌អាមេរិក និងជីវិតនៅសាលារៀន៖

សិស្សមានជម្រើសជាច្រើនក្នុងការបង្កើតមិត្តភក្តិ ហើយរីករាយនឹងជីវិតនៅសាលារៀនដូចជាចូលរួមក្លឹប ម៉ោងកីឡាជាដើម។

ភាពចម្រុះ និងភាពខុសគ្នា៖

សហរដ្ឋអាមេរិកផ្តល់ជូននូវភាពចម្រុះដោយមានវប្បធម៌ពី គ្រប់ជាតិសាសន៏។ នៅសហរដ្ឋអាមេរិកមានមហាវិទ្យាល័យ និងជម្រើសមុខជំនាញជាច្រើន ដើម្បីនិស្សិតជ្រើសរើស (សិក្សានៅមហាវិទ្យាល័យ (community college) ២ឆ្នាំ ឬសិក្សានៅសាកលវិទ្យាល័យ ៤ឆ្នាំ) ។ សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលមានសក្តានុពលនៃការរួមបញ្ជូលគ្នារវាងមនុស្សនិងវប្បធម៌ជាច្រើន។

ការដាក់ពាក្យសុំទិដ្ឋាការអាចជាដំណាក់កាលស្មុគស្មាញនិងពិបាក ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភទេ​​អាយស៊ីអុីអេស (ខេមបូឌា) អាចណែនាំអ្នកតាមដំណាក់កាលទាំងអស់វគ្គសិក្សា និងប្រភេទសាលាដែលអ្នកគ្រោងនឹងចូលរៀននឹងកំណត់ថា តើអ្នកនឹងត្រូវការប្រភេទទិដ្ឋាការមួយណា។

ទិដ្ឋាការសម្រាប់សិស្សមានចំនួនបីប្រភេទផ្សេងគ្នានៅក្នុងសហរដ្ឋអាមេរិក៖

  • F1 ទិដ្ឋាការសិស្ស៖ សំរាប់សិស្សដែលកំពុងសិក្សាកម្មវិធីភាសាអង់គ្លេស។ វាគឺជាទម្រង់ទូទៅបំផុតនៃទិដ្ឋាការសម្រាប់សិស្សអន្តរជាតិទៅសិក្សានៅសហរដ្ឋអាមេរិក
  • J1ទិដ្ឋាការសម្រាប់សិស្សផ្លាស់ប្តូរការសិក្សា៖ សម្រាប់សិស្សដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូររួមមានការសិក្សានៅវិទ្យាល័យឬសាកលវិទ្យាល័យ
  • M1ទិដ្ឋាការសិស្ស ៖ សម្រាប់សិស្សដែលកំពុងសិក្សានៅសាលាវិជ្ជាជីវៈ

តម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ

  • លិខិតឆ្លងដែនដែលនៅមានសពុលភាព
  • ពាក្យសុំសម្រាប់ការស្នើសុំទិដ្ឋាការ និងថ្លៃសេវាពាក្យសុំ
  • ការបញ្ជាក់នៃសមត្ថភាពហិរញ្ញវត្ថុ
  • រូបថតទំហំប៉ុនរូបថតក្នុងលិខិតឆ្លងដែនមានពណ៌
  • ឯកសារ I-20 (លិខិតទទួលចូលរៀនពីសាលា)

សូមកត់សម្គាល់ថាទាំងនេះគឺជាតម្រូវការមូលដ្ឋាន អ្នកអាចនិយាយជាមួយអ្នកពិគ្រោះយោបល់របស់ អាយ ស៊ី អុី អេស (ខេមបូឌា)សម្រាប់ព័ត៌មានលម្អិតនៃឯកសារដែលត្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ។​ ទំនាក់ទំនងមកលេខទូរស័ព្ទ​ (+855) 61 924 141 / 98 686 091 / 10 297 567 / 61 981 568.

ពត៌មានសង្ខេបនៃកម្មវិធី

រយៈពេល

១ឆ្នាំសិក្សា (១០ខែ) ចាប់ពីខែសីហារហូតដល់ខែមិថុនា

ប្រភេទសាលា

សិក្សានៅសាលារដ្ឋ

ការរស់នៅ

ជាមួយគ្រួសារចិញ្ចឹម

គ្រួសារចិញ្ចឹម៖

ចំណុចពិសេសមួយនៃកម្មវិធី J-1 គឺសិស្សានុសិស្សរស់នៅជាមួយគ្រួសារចិញ្ចឹម។ គ្រួសារចិញ្ចឹមរបស់អាយស៊ីអុីអេស មានប្រវត្តិគ្រួសារ ជំនឿ និងទស្សនវិជ្ជាខុសៗពីគ្នា។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គ្រួសារចិញ្ចឹមមានលក្ខណៈទូទៅមួយ គឺពួកគេមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សវ័យក្មេងម្នាក់ដែលមកពីប្រទេសផ្សេង ក្លាយជាសមាជិកគ្រួសាររបស់ពួកគេ។ ផ្នែកសំខាន់បំផុតនៃការធ្វើជាគ្រួសារចិញ្ចឹមគឺសមត្ថភាពក្នុងការផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងបរិយាកាសយកចិត្តទុកដាក់ទៅដល់សិស្សានិសិស្ស។

ទំនួលខុសត្រូវរបស់គ្រួសារចិញ្ចឹម៖

  • គ្រួសារចិញ្ចឹមផ្តល់បន្ទប់គេងមួយនៅក្នុងគេហដ្ឋានរបស់ពួកគេ និងកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា។
  • ពួកគេចម្អិនអាហារប្រចាំថ្ងៃ​សម្រាប់សិស្សានុសិស្ស។
  • ពួកគេជួយសម្រួលមធ្យោបាយធ្វើដំណើរទាំងទៅ និងមកពីសាលារៀន។
  • គ្រួសារចិញ្ចឹមជួយអ្នកឱ្យយល់ពីវប្បធម៌ផ្ទាល់ និងរបៀបរស់នៅរបស់ពលរដ្ឋនៃប្រទេស ឬទីក្រុងនោះ និងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍភាសាអង់គ្លេសឱ្យកាន់តែលឿន
  • ពួកគេធ្វើឱ្យអ្នកប្រើប្រាស់ជីវិតរស់នៅដូចក្មេងជំទង់ជនជាតិអាមេរិកទូទៅ ក្នុងនាមសមាជិកគ្រួសាររបស់ពួកគេ និងក្នុងនាមជាសិស្សវិទ្យាល័យ។

អានបន្ថែម អំពីគ្រួសារចិញ្ចឹម

តម្រូវការក្នុងការចូលរួមក្នុងកម្មវិធី

  • អាយុ៖ អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ​18 ឆ្នាំ
  • កម្រិតសិក្សា៖ ថ្នាក់ទី៩ ១០ និង១១
  • ពិន្ទុនៅសាលារៀន៖ មានពិន្ទុអប្បបរមានិទ្ទេស “C”
    រយៈពេល៣​ឆ្នាំចុងក្រោយ
  • តេស្តភាសាអង់គ្លេស៖ ជាប់ការធ្វើតេស្តភាសាអង់គ្លេស ELTiS (ពិន្ទុអប្បបរមា ២២០) និងជាប់ការសម្ភាសជាភាសាអង់គ្លេស
  • គុណសម្បត្តិ៖ មានភាពចាស់ទុំ សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត មានភាពបត់បែន និងបើកចំហចិត្តឱ្យទូលាយ
  • ផ្សេងៗ៖ សិស្សដែលមិនមានបញ្ហាក្នុងការផ្ដល់សិទ្ធិចេញទិដ្ឋាការពីសហរដ្ឋអាមេរិក

ដំណាក់កាលនៃការចូលរួមក្នុងកម្មវិធី

01

ការសិក្សានៅក្រៅប្រទេស

02

ចុះឈ្មោះធ្វើតេស្តភាសាអង់គ្លេស (ELTiS) និងការសម្ភាសជាភាសាអង់គ្លេស

03

បំពេញទម្រង់ពាក្យចូលរួម និងឯកសារផ្សេងៗ

04

អាយស៊ីអ៊ីអេស (យូអេសអេ) នឹងត្រួតពិនិត្យឯកសារសម្រាប់ការដាក់ពាក្យចុះឈ្មោះចូលរៀន និងធ្វើការជ្រើសរើសគ្រួសារចិញ្ចឹម

05

ទទួលបានទម្រង់បញ្ចាក់ការទទួលស្គាល់ពីសាលា និងគ្រួសារចិញ្ចឹម​ (DS-2019)

06

បំពេញឯកសារស្នើសុំទិដ្ឋាការ និងឆ្លងកាត់ការសម្ភាសជាមួយស្ថានទូត

07

ចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ

08

រួចរាល់សម្រាប់ការចេញដំណើរទៅសិក្សានៅក្រៅប្រទេស

09

ទទួលការស្វាគមន៍យ៉ាងរ៉ាក់ទាក់នៅពេលទៅដល់ប្រទេសគោលដៅ

តម្លៃកម្មវិធីសិក្សា

រួមបញ្ចូល

  • តម្លៃចុះឈ្មោះចូលរៀនថ្នាក់វិទ្យាល័យ
  • ទទួលបានគ្រួសារចិញ្ចឹម (ផ្តល់កន្លែងស្នាក់នៅ អាហារ និងសម្របសម្រួលការធ្វើដំណើរ)
  • ការធានារ៉ាប់រងសុខភាព
  • ជំនួយការបំពេញឯកសារស្នើសុំទិដ្ឋាការ
  • ទទួលបានការបណ្ដុះបណ្ដាល និងកម្មវិធីតម្រង់ទិសដៅមុនចេញដំណើរ
  • ទទួលរបាយការណ៍វឌ្ឍនភាពប្រចាំខែ
  • សេវាកម្មទំនាក់ទំនងបន្ទាន់២៤ ម៉ោង

Not included

  • សំបុត្រយន្តហោះ
  • ថ្លៃសេវាដាក់ពាក្យសុំទិដ្ឋាការ
  • ការចំណាយទៅលើការចាក់វ៉ាក់សាំង
  • ការចំណាយផ្ទាល់ខ្លួន ($២០០-$៣០០/មួយខែ)
  • ការចំណាយនៅខាងក្រៅកម្មវិធីអាយស៊ីអ៊ីអេស

Program Summary

Duration

Multiple years

School

Public or Private school (Public school is limited to 1 year)

Living

Host family or dorm

Program Eligibility

  • Age: 14-19 years old
  • Grade: Grade 9, 10, 11 and 12 (graduation is allowed in certain schools)
  • School Grade: A minimum of “C” average in all subjects taken over the past 3 years
  • English Proficiency: Pass ELTiS (minimum 220 points) and English Interview
  • Qualities: Mature, physically and emotionally healthy, flexible and open-minded
  • Other: Students who are not disqualified for issuance of a U.S. visa