Skip to main content

ការបន្តការសិក្សានៅក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រកាន់តែច្រើនឡើងក្នុងចំណោមសិស្សនិស្សិតនៅប្រទេសកម្ពុជា ដោយពួកគេទទួលស្គាល់ពីគុណភាពប្រព័ន្ធអប់រំ ចំណេះដឹងភាសា និងឱកាសក្នុងកាទទួលបានបទពិសោធន៍នៃការផ្លាស់ប្តូរជីវិត។

យោងតាមលោក អេង ប៉ូ ទីប្រឹក្សាប្រចាំមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA នៃស្ថានទូតសហរដ្ឋអាមេរិក បានឱ្យដឹងថា ចំនួនសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកមានកំណើនជាងទ្វេដងចាប់តាំងពីឆ្នាំ ២០១២មក ហើយកំណើននេះមានប្រមាណ ១៤ភាគរយកាលពីឆ្នាំសិក្សា ២០២០-២០២១។

ទោះជាយ៉ាងណាក៏ដោយ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលមួយចំនួនតូចនៅមានភាពមិនច្បាស់លាស់ក្នុងការជ្រើសរើសប្រទេសគោលដៅសិក្សា ក៏ដូចជាមុខវិជ្ជាឯកទេស។ ដោយហេតុថាមានជម្រើសច្រើនទើបធ្វើឱ្យមានការបារម្ភអំពីការលំបាកក្នុងការជ្រើសរើសជម្រើសណាមួយដែលសមស្រប។ នៅក្នុងអត្ថបទនេះ ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO សូមចែករំលែកនូវកម្មវិធិសិក្សាមហាវិទ្យាល័យ​ (Community College) និងកម្មវិធី 2+2 នៅសហរដ្ឋអាមេរិក ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិស្សនិសិ្សតកម្ពុជា។

តើលោកអ្នកដឹងទេថា ការសិក្សាថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ មិនមែនជាជម្រើសតែមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ ខណៈមានជម្រើសដ៏ល្អមួយផ្សេងទៀត ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាពជាមួយនឹងតម្លៃសមរម្យ និងអាចមានការបត់បែនបានច្រើន ហើយនោះគឺជាកម្មវិធី ២+២ (2+2 College Program)។

ជាក់ស្តែង​ កម្មវិធី ២+២ ត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូរវាងមហាវិទ្យាល័យ​ (Community College) និងសាកលវិទ្យាល័យ (University) ដែលសិក្សារយៈពេល៤ឆ្នាំនៅសហរដ្ឋអាមេរិក ដែលមានន័យថា ជាការចូលរៀននៅថ្នាក់មហាវិទ្យាល័យរយៈពេល២ឆ្នាំ បន្ទាប់មកផ្ទេរទៅថ្នាក់សាកលវិទ្យាល័យនៅ២ឆ្នាំបន្ទាប់ទៀត ហើយក្នុងរយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ សិស្សនិស្សិតនឹងអាចទទួលបានទាំងសញ្ញាប័ត្របញ្ចប់ថ្នាក់មហាវិទ្យាល័យ (Associate’s degree) និងសញ្ញាបត្របរិញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ (Bachelor Degree)។

ក្រៅពីនេះ កម្មវិធី ២+២ ក៏ផ្តល់អត្ថប្រយោជន៍ដ៏ពិសេសផ្សេងៗទៀតផងដែរ ដែលជាហេតុផលដែលសិស្សនិស្សិតគួរពិចារណាជ្រើសរើសកម្មវិធីថ្នាក់មហាវិទ្យាល័យនេះនៅពេលដែលទៅសិក្សានៅសហរដ្ឋអាមេរិកដោយផ្អែកលើហេតុផល៖

តម្លៃសមរម្យ៖ ថ្លៃសិក្សាសម្រាប់ថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ គឺអាចមានតម្លៃខ្ពស់ខ្លាំងសម្រាប់និស្សិតអន្តរជាតិ។ ដោយឡែក ថ្នាក់មហាវិទ្យាល័យ គឺចំណាយតិចជាងក្នុងការសិក្សា ដូច្នេះសិស្សនិស្សិតអាចសន្សំថវិកាតាមរយៈកម្មវិធី ២+២បាន ដោយគ្រាន់តែបង់ថ្លៃសិក្សារយៈពេល ២ឆ្នាំសម្រាប់ថ្នាក់មហាវិទ្យាល័យ និង ២ឆ្នាំទៀតសម្រាប់ថ្នាក់សាកលវិទ្យាល័យ។

លក្ខខណ្ឌក្នុងការសិក្សា៖ ជាមួយនឹងករណីលើកលែងមួយចំនួន មហាវិទ្យាល័យនឹងទទួលយកសិស្ស ដោយមិនគិតពីលទ្ធផលសិក្សាពីមុនរបស់សិស្សានុសិស្សឡើយដូចជាសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិជាដើម។

កម្មវិធីសិក្សាដែលផ្ដល់ភាពបត់បែន៖ ការសិក្សាក្នុងមហាវិទ្យាល័យមានភាពបត់បែនជាងមុន ដោយសារតែមានកម្មវិធីជាច្រើនសម្រាប់ឱ្យសិស្សជ្រើសរើស ហើយអ្នកអាចស្វែងយល់ពីមុខជំនាញផ្សេងៗ អាស្រ័យលើអ្វីដែលអ្នកចាប់អារម្មណ៍ និងពេញចិត្តក្នុងការសិក្សា។ មិនតែប៉ុណ្ណោះ មហាវិទ្យាល័យ ក៏នឹងផ្តល់ថ្នាក់រៀនប្រកបដោយការយកចិត្តទុកដាក់ផងដែរ។

ទន្ទឹមនឹងអត្ថប្រយោជន៍ខាងលើ លោក អេង​ ប៉ូ បានកត់សម្គាល់យ៉ាងដូច្នេះថា៖ «កំណើនចំនួនសិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក គឺតាមរយៈកម្មវិធី Transfer Program ឬកម្មវីធី ២+២។ ក៏ប៉ុន្តែខ្ញុំគិតថាការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកតាមរយៈ កម្មវីធី ២+២ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់សិស្សនិស្សិតកម្ពុជា ព្រោះតែកម្មវិធីនេះមានតម្លៃសមរម្យជាង និងអាចជាបទពិសោធន៍សិក្សាដ៏ល្អ ហើយជាធម្មតា លក្ខខណ្ឌនៃការចុះឈ្មោះក្នុងកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យមានបត់បែនបាន »។

ជាការពិតណាស់ កម្មវិធី ២+២ សម្រាប់ថ្នាក់មហាវិទ្យាល័យនៅសហរដ្ឋអាមេរិក គឹពិតជាមានប្រយោជន៍យ៉ាងពិសេសសម្រាប់សិស្សនិស្សិតអន្តរជាតិដែលចង់ពង្រឹងជំនាញភាសារបស់ពួកគេ និងត្រៀមខ្លួនមុនពេលចូលរៀននៅសាកលវិទ្យាល័យធំៗ។

ឥឡូវនេះ តាមរយៈស្ថាប័ន SOGO សិស្សនិស្សិតមិនចាំបាច់ព្រួយបារម្ភអំពីកម្មវិធីសិក្សានៅក្រៅប្រទេសទៀតទេ។ SOGO (Study Overseas Go Overseas) គឺជាទីភ្នាក់ងារអប់រំអន្តរជាតិដែលអាចជឿទុកចិត្តបាន។ ស្ថាប័ន SOGO នឹងផ្តល់នូវដំណោះស្រាយជាមួយនឹងសេវាកម្មអប់រំនៅក្រៅប្រទេសដ៏ទូលំទូលាយ ដោយផ្អែកលើតម្រូវការរបស់អ្នក។ ពួកយើងជួយសិស្សនិស្សិតឱ្យទទួលបាននូវមុខវិជ្ជា និងស្ថាប័នត្រឹមត្រូវ ការរៀបចំ និងជ្រើសរើសសកម្មភាពប្រកបដោយភាពទុកចិត្ត ក៏ដូចជាសម្របសម្រួលសម្រាប់ដំណើរការឯកសារទាំងអស់។ ទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម៖ ០៧៨ ៩៦៤ ១៨៥ ឬ ០៦១ ៩២៤ ១៤១។ ដោយឡែក សម្រាប់ការផ្ញើសារអេឡិចត្រូនិច Telegram សូមចូលទៅកាន់ @sogo_icescambodia ឬ Subscribe មកកាន់ Telegram Channel របស់យើងខ្ញុំតាមរយៈ៖ http://t.me/sogo ices

Leave a Reply