Skip to main content

អតីតសិស្សរបស់អាយស៊ីអ៊ីអេស

ទទួលយកការជម្រុញទឹកចិត្តពីអតីតសិស្សរបស់អាយស៊ីអ៊ីអេសតាមរយៈបទពិសោធ និងសមិទ្ធិផលរបស់ពួកគាត់ដែលអាចផ្លាស់ប្ដូរពីរបៀបដែលយើងកំពុងតែរស់នៅ!

"ចាប់តាំងពីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាតាមរយៈអាយស៊ីអ៊ីអេសមក ខ្ញុំបានផ្លាស់ប្តូរយ៉ាងច្រើន ខ្ញុំបានបើកចិត្តទូលាយ ហើយរួសរាយជាងមុន។ ខ្ញុំពិតជាចង់ណែនាំអ្នកគ្រប់គ្នានៅថ្នាក់វិទ្យាល័យឱ្យចាប់យកឱកាសនេះ។ គ្មានអ្វីរីករាយជាងការទៅសិក្សានៅក្រៅប្រទេសនៅពេលដែលអ្នកនៅក្មេងនោះទេ។ "

ហ្គូយ ជីហុកសិស្សជំនាន់ទី១ (២០២០-២០២១)

ដំបូងអ្នកប្រហែលជាភ័យខ្លាចនៅពេលចាកចេញពីផ្ទះទៅសិក្សានៅក្រៅប្រទេសលើកដំបូង។ ប៉ុន្តែនៅពេលដែលអ្នកទទួលបាននូវបទពិសោធនៃកម្មវិធីផ្លាស់ប្តូរការសិក្សា អ្នកនឹងក្រលេកមើលទៅអតីតកាល ហើយអរគុណខ្លួនឯងសម្រាប់ការសម្រេចចិត្តមួយនេះ។ កុំឱ្យឱកាសរបស់អ្នកបាត់បង់ទៅឱ្យសោះ ចាប់ផ្ដើមដោយការបោះជំហានទៅមុខ ការផ្សងព្រេងកំពុងរង់ចាំអ្នក

អៀ ជាលាងសិស្សជំនាន់ទី២ (២០២១-២០២២)

"ចំណុចដែលខ្ញុំចូលចិត្តបំផុតនៃកម្មវិធីផ្លាស់ប្ដូរការសិក្សាគឺការទទួលបានបទពិសោធពិតៗដូចជាក្មេងដែលរស់នៅសហរដ្ឋអាមេរិកផ្ទាល់។ ខ្ញុំទៅរស់នៅជាមួយគ្រួសារចិញ្ចឹមជនជាតិអាមេរិក ហើយបានបង្កើតមិត្តភាពជាមួយមនុស្សដែលនិយាយភាសាផ្សេងៗគ្នា ហើយជាពិសេស ខ្ញុំបានឃើញព្រិលទឹកកកជាលើកដំបូងនៅក្នុងជីវិត របស់ខ្ញុំផងដែរ។"

សំអាត រត្នរាជិនីសិស្សជំនាន់ទី២ (២០២១-២០២២)

“បទពិសោធរបស់ខ្ញុំកន្លងមកនេះ គឺមានភាពអស្ចារ្យណាស់។ ទាំងគ្រួសារចិញ្ចឹម និងសាលារៀន របស់ខ្ញុំ។ អំឡុងពេលនៃកម្មវិធីសិក្សានេះ ខ្ញុំបានរៀនស្វែងយល់ជាច្រើនទាំងផ្នែកសិក្សាអប់រំ និងផ្នែកក្នុងសង្គមផងដែរ។ ពេលនេះខ្ញុំកាន់តែនិយាយច្រើនហើយនិយាយច្រើនពេលនេះខ្ញុំកាន់តែនិយាយច្រើនជាងមុន ហើយខ្ញុំមិនសូវខ្លាចក្នុងការបញ្ចេញយោបល់របស់ខ្ញុំទេ ខ្ញុំហ៊ាននិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។

ចំរើន អមរា

“បទពិសោធរបស់ខ្ញុំកន្លងមកនេះ គឺមានភាពអស្ចារ្យណាស់។ ទាំងគ្រួសារចិញ្ចឹម និងសាលារៀន របស់ខ្ញុំ។ អំឡុងពេលនៃកម្មវិធីសិក្សានេះ ខ្ញុំបានរៀនស្វែងយល់ជាច្រើនទាំងផ្នែកសិក្សាអប់រំ និងផ្នែកក្នុងសង្គមផងដែរ។ ពេលនេះខ្ញុំកាន់តែនិយាយច្រើនហើយនិយាយច្រើនពេលនេះខ្ញុំ កាន់តែ និយាយច្រើនជាងមុន ហើយខ្ញុំមិនសូវខ្លាចក្នុងការបញ្ចេញយោបល់របស់ខ្ញុំទេ ខ្ញុំហ៊ាននិយាយអ្វី ដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។

សាំង សូណាឡែនសិស្សជំនាន់ទី២ (២០២១-២០២២)