Skip to main content

អំពីយើង

អំពីយើង

ទៅសិក្សានៅក្រៅប្រទេសដោយមានទំនុកចិត្ត។ SOGO នឹងបង្ហាញផ្លូវដល់អ្នក។

SOGO គឺជាទីភ្នាក់ងារសិក្សាអប់រំអន្តរជាតិដែលអាចជឿទុកចិត្តបាន។

SOGO យល់​ថា​ការ​សម្រេច​ចិត្ត​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ក្រុមការងាររបស់យើងខ្ញុំខិតខំប្រឹងប្រែងជួយអ្នកក្នុងដំណើរការសិក្សានៅក្រៅប្រទេស ចាប់តាំងពីការជ្រើសរើសវគ្គសិក្សា កម្មវិធីសិក្សា និងស្ថាប័នដែលល្អបំផុតដើម្បីបំពេញទៅតាមតម្រូវការ និងគោលដៅសិក្សារបស់អ្នក រហូតដល់ការដាក់ពាក្យស្នើសុំទិដ្ឋាការសិស្ស និងការទៅដល់ប្រទេសគោលដៅសិក្សាដោយសុវត្ថិភាព។

SOGO គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលជាអ្នកផ្តល់ការអប់រំឈានមុខគេរបស់ប្រទេសកម្ពុជា ដែលមានសិស្សជាង 14,000 នាក់ និងអតីតនិស្សិតចំនួន 50,000 នាក់។

ដៃគូសហការណ៍របស់យើង

SOGO ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការណ៍របស់យើង ដើម្បីយល់ដឹងពីតម្រូវការរបស់សិស្ស ដើម្បីឱ្យយើងអាចជួយអ្នកបានល្អក្នុងជំហាននីមួយៗនៃដំណើរការសិក្សា។

សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (ICES) នៃប្រទេសថៃ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (ICES) ដើម្បីលើកកម្ពស់ការអប់រំក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាពង្រឹងទំនាក់ទំនងអន្តរជាតិ។

សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (ICES) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ អស់រយៈពេលជិត ៣ទសវត្សរ៍មកហើយដែល ICES បានលើកកម្ពស់ពិភពលោកឱ្យមានសន្តិភាពជាងមុន តាមរយៈការជំរុញការយល់ដឹងជាលក្ខណៈអន្តរជាតិ និងការយល់ដឹងអំពីវប្បធម៌ចម្រុះសម្រាប់សិស្សានុសិស្ស សាលារៀន និងគ្រួសាចិញ្ចឹមរាប់ពាន់នាក់នៅទូទាំងពិភពលោក។